The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - កម្លាំង​នគរបាល​ខេត្ត​បាត់ដំបង ចុះ​ផ្សព្វផ្សាយ អប់រំ ពលរដ្ឋ​ពី​ការប្រើប្រាស់​ទ្រូងផ្លូវ​ទាំងសងខាង​នៃ​ផ្លូវ​ហាយវេ​ដែល​ទើប​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ




កម្លាំង​នគរបាល​ខេត្ត​បាត់ដំបង ចុះ​ផ្សព្វផ្សាយ អប់រំ ពលរដ្ឋ​ពី​ការប្រើប្រាស់​ទ្រូងផ្លូវ​ទាំងសងខាង​នៃ​ផ្លូវ​ហាយវេ​ដែល​ទើប​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ

Content image - Phnom Penh Post
នៅ​ថ្ងៃទី ២៥ ខែកញ្ញា​នេះ​ កម្លាំង​នគរបាល​ខេត្តបាត់ដំបង បាន​ចុះ​ផ្សព្វផ្សាយ អប់រំ ដល់​អ្នកប្រើប្រាស់​ផ្លូវ ដើម្បី​ឱ្យ​បានដឹង​ពី​ការដាក់ឱ្យ​ប្រើប្រាស់​ទ្រូងផ្លូវ​ទាំងសងខាង បន្ទាប់ពី​ក្រសួង​សាធារណការ​បានដាក់​ឱ្យ​ប្រើប្រាស់ ផ្លូវជាតិ​លេខ ៥ និង ផ្លូវ​ហាយវេ (ផ្លូវ​វាង​ក្រុង)។ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

កម្លាំង​នគរបាល​ខេត្ត​បាត់ដំបង ចុះ​ផ្សព្វផ្សាយ អប់រំ ពលរដ្ឋ​ពី​ការប្រើប្រាស់​ទ្រូងផ្លូវ​ទាំងសងខាង​នៃ​ផ្លូវ​ហាយវេ​ដែល​ទើប​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ

បាត់ដំបងៈ កម្លាំង​នគរបាល​ខេត្តបាត់ដំបង នៅ​ថ្ងៃទី ២៥ ខែកញ្ញា​នេះ​បាន​ចុះ​ផ្សព្វផ្សាយ អប់រំ ដល់​អ្នកប្រើប្រាស់​ផ្លូវ ដើម្បី​ឱ្យ​បានដឹង​ពី​ការដាក់ឱ្យ​ប្រើប្រាស់​ទ្រូងផ្លូវ​ទាំងសងខាង បន្ទាប់ពី​ក្រសួង​សាធារណការ​បានដាក់​ឱ្យ​ប្រើប្រាស់ ផ្លូវជាតិ​លេខ ៥ និង ផ្លូវ​ហាយវេ (ផ្លូវ​វាង​ក្រុង)។

លោក​វរសេនីយ៍ឯក ចាន់ សុធី នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក បាន​ដឹកនាំ​កម្លាំង​ក្នុង​ការិយាល័យ​ជំនាញ សហការណ៍​ជាមួយ​កម្លាំង​ផ្នែក​សណ្តាប់ធ្នាប់​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង ស្រុក​ថ្មគោល និង ស្រុក​សង្កែ ចុះ​ផ្សព្វផ្សាយ អប់រំ ដល់​អ្នកប្រើប្រាស់​ផ្លូវ​ បន្ទាប់ពី​បាន​ដំណើរការ​ដាក់ឱ្យ​ប្រើប្រាស់​តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៥ និង ផ្លូវ​ហាយវេ (ផ្លូវ​វាង​ក្រុង) ដើម្បីឱ្យ​ពួកគាត់​បានដឹង​ពី​ការដាក់ឱ្យ​ប្រើប្រាស់​ទ្រូងផ្លូវ​ទាំងសងខាង​ចាប់ពី​ថ្ងៃទី ២៣ ខែកញ្ញា​នេះ​តទៅ។

លោក​ សុធី ​បាន​ឱ្យ​ដឹងថា កាលពី​ថ្ងៃទី២ ២ និង ២៣ ខែកញ្ញា ឆ្នាំ ២០២១ លោក តូច ចាន់កុសល រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន និង​ជា​ប្រធាន​គណៈប្រតិភូ ក្រសួង​សាធារណការ បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​ក្រសួង​បាន​ចុះ​ត្រួតពិនិត្យ​ប្រគល់​ទទួល​កំណាត់​ផ្លូវជាតិ​លេខ ៥ ចាប់ពី​ខេត្ត​បាត់ដំបង ដល់​ក្រុង​សិរីសោភ័ណ្ឌ​ ខេត្ត​បន្ទាយមានជ័យ​នៃ​គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើងវិញ​កំណាត់​ផ្លូវជាតិ​លេខ ៥ ភាគ​ខាងជើង (បាត់ដំបង-សិរីសោភ័ណ)។

គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើង​ផ្លូវជាតិ​លេខ ៥ មាន​ប្រវែង​សរុប​ចំនួន ៣៦៦ គីឡូម៉ែត្រ ឆ្លងកាត់​ខេត្ត​កណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង​បន្ទាយមានជ័យ ជា​គម្រោង​ក្រោម​ហិរញ្ញប្បទាន​សម្បទាន​ពី​រដ្ឋាភិបាល​ជប៉ុន​ តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​ប្រចាំ​កម្ពុជា (JICA) និង​គ្រោង​ចំណាយ​ថវិកា​ប្រមាណ ៥០០ លាន​ដុល្លារ​សហរដ្ឋអាមេរិក។

ក្នុង​ឱកាស​ចុះ​ផ្សព្វផ្សាយ​នេះ លោក​នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​បាន​ក្រើនរំឭក និង​សំណូមពរ​ដល់​អ្នកប្រើប្រាស់​ផ្លូវ​ចូលរួម​ឱ្យបាន​គ្រប់គ្នា​ក្នុង​ការគោរព​ច្បាប់​ចរាចរណ៍។

លោក​ថ្លែងថា៖ «សូម​អំពាវនាវ​ដល់​បងប្អូន​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់ សូមមេត្តា​ចូលរួម​គោរព​ឱ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ទាំងអស់​គ្នា ដើម្បី​ចៀសវាង​បាន​នូវ​ករណី​គ្រោះថ្នាក់​ចរាចរណ៍»៕

អត្ថបទគួរចាប់អារម្មណ៍