The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - រកឃើញ​អ្នក​ឆ្លង​កូ​វីដ​ជាង ​៨០០​ នាក់​បន្ថែ​មទៀត ខណៈ​អ្នក​ស្លាប់​មាន ២៥ ​នាក់​ និង​អ្នកជា​ជិត ៥០០ នាក់




រកឃើញ​អ្នក​ឆ្លង​កូ​វីដ​ជាង ​៨០០​ នាក់​បន្ថែ​មទៀត ខណៈ​អ្នក​ស្លាប់​មាន ២៥ ​នាក់​ និង​អ្នកជា​ជិត ៥០០ នាក់

Content image - Phnom Penh Post
គ្រូពេទ្យយកសំណាកព្រះសង្ឃនៅក្នុងវត្តចាក់អង្រេលើ កាលថ្ងៃទី ២៤ កញ្ញា។ រូបថត Yousos Apdoulrashim

រកឃើញ​អ្នក​ឆ្លង​កូ​វីដ​ជាង ​៨០០​ នាក់​បន្ថែ​មទៀត ខណៈ​អ្នក​ស្លាប់​មាន ២៥ ​នាក់​ និង​អ្នកជា​ជិត ៥០០ នាក់

ភ្នំពេញៈ មនុស្ស​ ២៥​ នាក់​បន្ថែម​ទៀត​ បាន​ស្លាប់​ដោយ​សារ​ជំងឺ​កូ​វីដ ១៩ និង​បាន​រកឃើញ​អ្នក​ឆ្លង​ថ្មី​រហូត​ជាង​ ៨០០ ​នាក់ និង​មាន​អ្នកជា​សះ​ស្បើយ​ជិត ​៥០០ នាក់។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិ​បាលនៅថ្ងៃទី​ ២៦ កញ្ញានេះ​ បានឱ្យដឹ​ងថា ក្រសួង​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​កូ​វីដ ១៩​ បន្ថែម​ចំនួន ៨៣០ នាក់ និង​មាន​អ្នកជា​សះ​ស្បើយ​ចំនួន ៤៧៣ នាក់។ អ្នក​ដែល​បាន​រកឃើញ​ឆ្លង​ថ្មី​នោះ​មាន ករណី​ឆ្លង​សហ​គមន៍ ចំនួន ៧៣២​ នាក់ និង​អ្នក​ដំណើរ​ពី​បរទេសចំនួន​ ​៩៨​ នាក់។

គិត​ត្រឹម​ព្រឹក ថ្ងៃទី​ ២៦ ខែ កញ្ញា ឆ្នាំ ២០២១ កម្ពុ​ជាមានអ្នក​ឆ្លង​វីរុស​កូ​វីដ ១៩ សរុប​ចំនួន ១០៩ ០៨៧ នាក់ អ្នកជា​សះ​ស្បើយ សរុប​ចំនួន​ ១០០​ ៦៥៥​ នាក់ និង​អ្នក​ស្លាប់ បាន​កើន​ឡើង​ដល់​ ២​ ២៤៣ ​នាក់​៕

អត្ថបទគួរចាប់អារម្មណ៍