ភ្នំពេញៈ មនុស្សចំនួន ១៨ នាក់បន្ថែមទៀត បានស្លាប់ដោយសារជំងឺកូវីដ ១៩ និងបានរកឃើញអ្នកឆ្លងថ្មីជាង ៨០០ នាក់ទៀត ខណៈមានអ្នកជាសះស្បើយជាង ៥០០ នាក់។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី ២៧ ខែកញ្ញា នេះបានឱ្យដឹងថា ក្រសួងបានរកឃើញអ្នកឆ្លងវីរុសកូវីដ ១៩ បន្ថែមទៀតចំនួន ៨៣៩ នាក់ និងអ្នកជាសះស្បើយចំនួន ៥៣០ នាក់។ អ្នកដែលបានរកឃើញឆ្លងនេះមាន ករណីឆ្លងសហគមន៍ចំនួន ៧៣០ នាក់ និងអ្នកដំណើរពីបរទេសចំនួន ១០៩ នាក់។

គិតត្រឹមព្រឹកថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០២១ កម្ពុជាមានអ្នកឆ្លងវីរុសកូវីដ ១៩ សរុបចំនួន ១០៩ ៩២៦ នាក់ អ្នកជាសះស្បើយសរុបចំនួន ១០១ ១៨៥ នាក់ និងអ្នកស្លាប់បានកើនឡើងដល់ ២ ២៦១ នាក់៕