The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ក្រសួង​ការងារ ​កំណត់​យក​តួលេខ​ $១៩៤ ​ជាប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​ ក្នុង​ឆ្នាំ​ ២០២២




ក្រសួង​ការងារ ​កំណត់​យក​តួលេខ​ $១៩៤ ​ជាប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​ ក្នុង​ឆ្នាំ​ ២០២២

Content image - Phnom Penh Post
កម្មករកាត់ដេរបំពេញការងារនៅរោងចក្រ១ក្នុងតំបន់សេដ្ឋកិច្ចពិសេស នៃរាជធានីភ្នំពេញ នាពេលកន្លងមក។ រូបថត ហុង មិនា

ក្រសួង​ការងារ ​កំណត់​យក​តួលេខ​ $១៩៤ ​ជាប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​ ក្នុង​ឆ្នាំ​ ២០២២

ភ្នំពេញៈ ក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​កំណត់​យក​តួលេខ ​១៩៤ ដុល្លារ​អាមេរិក ​ជាប្រាក់​ឈ្នួល​អប្បបរមា​ សម្រាប់​កម្មករ​និយោ​ជិត​ផ្នែក​វាយនភណ្ឌ ​កាត់ដេរ ​ផលិត​ស្បែកជើង ​និង​ផលិតផល​ធ្វើដំណើរ ​និង​កាបូប ​សម្រាប់​ឆ្នាំ២០២២។

សេចក្តី​ប្រកាស​របស់​ក្រសួង​ការងារ ​បានឱ្យ​ដឹងថា ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​បានបន្ថែម​ទឹកប្រាក់​ចំនួន ​២ ដុល្លារ ​លើ​ទឹកប្រាក់​ចំនួន​ ១៩២ ដុល្លារ ​ដែលបាន​ស្នើ​ឡើង​ដោយ​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា ​សម្រាប់​យក​មក​អនុវត្ត​នៅ​ឆ្នាំ ២០២២ ខាង​មុខ។

នៅ​ព្រឹក​ថ្ងៃទី២៨ ​កញ្ញា​នេះ ​ក្រុមប្រឹក្សា​ប្រាក់​ឈ្នួល​អប្បបរមា ​បាន​ចូលរួម​ក្នុងកិច្ច​ចរចា​កំណត់​ប្រាក់​ឈ្នួល ​ដោយ​មាន​តំណាង​មកពី​ក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​តំណាង​និយោជិត ​និង​តំណាង​និយោជក ​ដែល​ធ្វើឡើង​នៅ​ទីស្តីការ​ក្រសួង​ការងារ។

កាលពី​ថ្ងៃទី២១ ​ខែកញ្ញា ​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា ​បានបន្ត​ការចរចា​ជាលក្ខណៈ​ត្រីភាគី​ជាលើក​ទី៣ ​ដោយ​ក្នុង​នោះ ​តួលេខ​ដែល​ភាគី​បាន​កំណត់ ​គឺ​មាន​ដូចជា ​សហជីព​ស្នើ​តួលេខ​ ២០៤ដុល្លារ។ ចំណែក​ភាគី​និយោជ​ស្នើ​តួលេខ​ ១៨៨ដុល្លារ ​និង​ភាគី​រាជរដ្ឋាភិបាល​ស្នើ​រក្សា​១៩២ដុល្លារ ​ឱ្យ​នៅ​ដដែល។

សូម​ជម្រាប​ថា ​ប្រាក់​ឈ្នួល​អប្បបរមា ​សម្រាប់​វិស័យ​កាត់ដេរ ​និង​ផលិត​ស្បែកជើង​ ឆ្នាំ២០២១​ គឺ​មាន​ចំនួន​ ១៩២ ដុល្លារ៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍