ភ្នំពេញៈ​ វ៉ាក់​សាំង​កូ​វីដ១៩​ ប្រភេទ​ស៊ី​ណូ​វ៉ាក់​សាំង ​ចំនួន​ ៣ ​លាន​ដូ​ស ​ដែល​ជា​ការបញ្ជា​ទិញ​រប​ស់រាជ​រដ្ឋាភិ​បាល​កម្ពុ​ជា ​ពី​សាធា​រណ​រដ្ឋ​ប្រជា​មានិត​ចិន បាន​ដឹក​ម​កដល់​ហើយ​នា​ព្រឹក​ថ្ងៃទី​ ២៨ ​ខែកញ្ញា​នេះ​ សម្រាប់​ផ្តល់​ជូន​ទៅតា​ម​គោលដៅ​​ដើម្បី​ចាក់​ដូ​ស​ជំរុញ​ទៅដល់​ពលរ​ដ្ឋ​ដែល​ត្រូវ​ទទួល​បាន​នូវ​វ៉ាក់​សាំង​នេះ។​

លោក​ស្រី យក់ សម្បត្តិ ​រដ្ឋលេ​ខាធិការ​ក្រសួង​សុខា​ភិបាល បាន​ថ្លែង​ក្នុងពេ​ល​​មក​​ទទួល​វ៉ាក់សាំង​នេះ​ថា វ៉ាក់​សាំង​នៅក្នុង​ឃ្លាំង​ពេល​នេះ​គឺ​សរុប​មាន​ចំនួន​ ៦ លា​ន​ដូ​ស​នៅក្នុង​ឃ្លាំង សម្រាប់​ចាក់​ដូ​ស​ជំរុញ​ដែល​នឹង​ចាប់​ផ្តើម​ធ្វើ​យុទ្ធ​នា​ការ​ចាក់ ​ចាប់ពី​ថ្ងៃទី​១១​ ខែ​តុលា​ ខាង​មុខ​នេះ​។

លោកស្រី​មាន​ប្រសាស​ន៍ថា​៖ «កម្ពុជា​មិនមាន​ការខ្វះ​ខាត​វ៉ាក់​សាំង​ទេ ហើយ​យើង​នឹង​បន្ត​ទទួល​នូវ​វ៉ាក់​សាំង​ដែលជា​ជំនួយឥ​តសំណង​របស់​មិត្ត​ចិន ខាង​មជ្ឈ​មណ្ឌល​កូ​វ៉ា​ក់ ហើយក៏​ដូច​ជា​ខាង​ប្រទេស​ទ្វេ​ភាគី​ដែល​ជ្រោម​ជ្រែង​ក្នុង​ការ​ជួយ»។​

គិត​ត្រឹម​ថ្ងៃទី​២៧ ខែកញ្ញា អ្នក​ដែលមា​ន​អាយុ​ចាប់ពី​ ១៨ ​ឆ្នាំ​ឡើង​ចំនួន​ ៩៨,៨៧% ធៀប​ជា​មួយ​ចំនួន​ប្រជាជន​គោល​ដៅ ១​០ លាន​នាក់ បាន​ចាក់​វ៉ាក់​សាំង​រួចហើយ និង​ក្រុមម​នុស្ស​អាយុ​ពី ១២ឆ្នាំ ទៅ​ក្រោម ១៨ឆ្នាំ ​មាន​ ៨៩,២១% ធៀប​ជាមួយ​ចំនួន​ប្រជា​ជន​គោល​ដៅជិត ២ ​លាន​នាក់ និង​កុមារ​អាយុ​ពី ៦ឆ្នាំ ដល់​ក្រោម​ ១២ឆ្នាំ​មាន​ចំនួន ​៨២,៤១%​ ធៀប​ជាមួយ​នឹង​ប្រជា​ជន​គោលដៅជាង​ ១,៨ ​លាន​នាក់បាន​ទទួល​ការ​ចាក់​វ៉ាក់​សាំង​៕