ភ្នំពេញៈក្រសួង​សុខាភិ​បាល​បាន​ប្រកាស​រកឃើញ​អ្នក​ឆ្លង​វីរុស​កូ​វីដ១៩​ បន្ថែម​ទៀត​ ជិត ​៩០០​ នាក់​និង​មាន​អ្នកជា​សះ​ស្បើយ​ជាង ​៥០០ ​នាក់ ​ខណៈ​​អ្នកស្លាប់​ថ្មី​​ដោយ​សារ​ជំងឺ​កូ​វីដ១៩ មាន​រហូត​ដល់ ​២៦​ នាក់។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិ​បាល​ នៅ​ព្រឹក​ថ្ងៃទី២៨ ខែកញ្ញា​នេះ បានឱ្យដឹងថា ក្រសួង​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​កូ​វីដ១៩​ចំនួន ៨៦៦នាក់​ទៀត និង​មាន​អ្នកជា​សះស្បើយចំនួន៥០៥ នាក់។ការរកឃើញ​ឆ្លង​ថ្មី​នេះ​មានករណី​ឆ្លង​សហគមន៍​ចំនួន ៧៨៣​នាក់និង​អ្នក​ដំណើរ​ពី​បរទេស​ចំនួន ៨៣​នាក់​។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ២០២១ កម្ពុ​ជាមាន​អ្នក​ឆ្លង​វីរុស​កូ​វីដ១៩សរុប​ចំនួន ១១០ ៧៩២នាក់ អ្នកជា​សះ​ស្បើយ សរុប​ចំនួន​១០១ ៦៩០នាក់ និង​អ្នក​ស្លាប់​បាន​កើនឡើង​ចំនួន ២ ២៨៧​នាក់៕