ភ្នំពេញៈ មនុស្ស​ជិត​ ៩០០ នាក់ ​ត្រូវបាន​រក​ឃើញ​ឆ្លង​វិជ្ជមាន​វីរុស​កូ​វីដ ១៩​ បន្ថែម​ទៀត ​និង​មាន​អ្នកជា​សះ​ស្បើយ​ជាង ​៥០០ នា​ក់ ខណៈ​មាន​អ្នក​ស្លាប់​ថ្មី​ដោយ​សារ​ជំងឺនេះ​មាន​ចំនួន ​១៥​ នាក់។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិ​បាល។

សេចក្តី​ប្រកាស​បានឱ្យ​ដឹង​ថា​មនុស្ស​ចំនួន​ ៨៨១​ នាក់ ​រក​ឃើញ​មាន​ឆ្លង​វីរុស​កូ​វីដ ១៩ ​និង​មាន​អ្នកជា​សះ​ស្បើយចំ​នួន ៥៣២​ នាក់។ អ្នក​ដែល​រកឃើញ​ឆ្លង​ថ្មី​នេះ ​មាន​ករណី​ឆ្លង​សហ​គមន៍​ចំនួន ​៨១៦ ​នាក់ និង​អ្នក​ដំណើរ​ពី​បរទេស​ចំនួន ៦៥​ នាក់​។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី ២៩​ ខែ កញ្ញា ​ឆ្នាំ ២០២១ ​កម្ពុជា​មាន​អ្នក​ឆ្លង​វីរុស​កូ​វីដ ១៩ ​សរុប​ចំនួន ១១១ ៦៧៣ ​នាក់​ អ្នកជា​សះស្បើ​យចំនួន​ ១០២ ២២២ ​នាក់ និង​អ្នក​ស្លាប់​បាន​កើន​ឡើង​រហូត​ដល់ ​២ ៣០២​ នាក់​៕