ភ្នំពេញៈ មនុស្ស​ជិត ​១ ០០០ នាក់ ​ត្រូវ​បានរ​ក​ឃើញ​មាន​វិជ្ជមាន​កូ​វីដ​ ១៩​ និង​មាន​អ្នក​ជា​សះ​ស្បើយ​ជាង ​៦០០​ នាក់​ ខណៈ​​មាន​អ្នក​ស្លាប់​ថ្មី​​ដោយសា​រ​វីរុស​កូ​វីដ ១៩​ ចំនួន ១៧​នាក់បន្ថែម​ទៀត​។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួងសុ​ខាភិបា​ល​នៅ​ថ្ងៃទី​ ៣០ ខែ​ កញ្ញា ឆ្នាំ​ ២០២១​ នេះ។

​ក្រសួង​បាន​ឱ្យដឹង​ថា មនុស្ស​ចំនួន ៩៧៨ នាក់​ទៀត​ ត្រូវ​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​កូ​វីដ ១៩ ​នេះ និង​មាន​អ្នកជា​សះស្បើ​យ​ចំនួន​ ៦០៥​ នាក់។ ការ​រកឃើ​ញ​ឆ្លង​ថ្មី​នេះ ​មាន​ករណី​ឆ្លង​សហ​គមន៍​រហូត​ដល់​ ៨៩៧ នាក់​ និង​មាន​អ្នក​ដំណើរ​ពី​បរ​ទេស​ចំនួន​ ៨១​ នាក់​។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី ​៣០ ខែ កញ្ញា ឆ្នាំ​ ២០២១ កម្ពុ​ជា​មាន​អ្នក​ឆ្លង​វីរុស​កូ​វីដ ១៩ ​សរុប​រហូត​ដល់​ ១១២ ៦៥១ នាក់​ អ្នក​ជា​សះ​ស្បើយ​សរុប​ចំនួន ​១០២ ៨២៧ នាក់ និង​អ្នកស្លាប់​បាន​កើន​ឡើង​ដល់ ​២ ៣១៩​ នាក់៕