អ្នក​ឧកញ៉ា​ ចេន ហ្ស៊ី ប្រធាន​សម្ព័ន្ធ​ក្រុមហ៊ុន​ព្រីនស៍គ្រុប ជា​ពហុក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ពហុក្រុមហ៊ុន​ដែល​ធំ​ជាង​គេ​និង​រីក​ចម្រើន​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​បរិច្ចាគ​ទឹក​ប្រាក់​ចំនួន ១​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ជូន​ដល់​រដ្ឋាភិបាល​ឡាវ ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​ការ​អំពាវនាវ​របស់​អាជ្ញាធរ​កម្ពុជា​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ឡាវ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត។

ដោយសារ​កម្ពុជា​តែងតែ​ជា​មិត្ត​ដ៏​ល្អ​របស់​ប្រទេស​ជិត​ខាង​ ដូច្នេះ​យើង​ទាំងអស់​គ្នា​គួរ​តែ​រួបរួម​និង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​ដ៏​កាចសាហាវ​នេះ។

ក្នុង​នាម​ជា​អ្នក​ជំនួញ​ម្នាក់​ដែល​បាន​ចាក់​គ្រឹះ​ជា​យូរមក​ហើយ​នៅ​ក្នុង​ប្រទេស​កម្ពុជា អ្នក​ឧកញ៉ា ចេន ហ្ស៊ី ក៏​បាន​ឆ្លើយតប​យ៉ាង​សកម្ម​ចំពោះ​សម្តេច​តេជោ នាយក​រដ្ឋមន្រ្តី​និង​បំណង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​លើក​កម្ពស់​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ ជាពិសេស ទំនាក់​ទំនង​មិត្តភាព​ទ្វេ​ភាគី។ ដូច្នេះ ​លោក​ក៏​បាន​វិនិយោគ​នៅ​ក្នុង​វិស័យ​ទេសចរណ៍​និង​វិស័យ​បច្ចេកវិទ្យា​របស់​ប្រទេស​ឡាវ តាម​រយៈក្រុមហ៊ុន​ជាច្រើន​របស់​សម្ព័ន្ធ ដែល​ជំរុញ​ដល់​ការ​លើក​កម្ពស់​ធុរកិច្ច​និង​កិច្ចសហប្រតិបត្តិការ​យ៉ាង​ជិតស្និទ្ធ​រវាង​ប្រទេស​ជិត​ខាង​ទាំង​ពីរ។

ដោយ​ផ្អែក​លើ​ការ​យល់​ដឹង​ដ៏​ស៊ី​ជម្រៅ​របស់​គាត់​អំពី​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​លោក​គឺជា​កម្លាំង​ជំរុញ​នៅ​ពី​ក្រោយ​ភាព​ជោគជ័យ​របស់​សម្ព័ន្ធ​ក្រុមហ៊ុន​កម្ពុជា​ជាច្រើន ដូចជា ក្រុមហ៊ុន​ព្រីនស៍ ហូលឌីងគ្រុប ក្រុមហ៊ុន ព្រីនស៍រៀលអ៊ីស្ទេត ធនាគារ​ព្រីនស៍ ក្រុមហ៊ុន​ព្រីនស៍ ហ័នយូ ក្រុមហ៊ុន ប៊ែលរ៉ូដ​ឃែភីថល​មេនេចម៉ិន និង ក្រុមហ៊ុន​អាកាសចរណ៍​ខេមបូឌា អ៊ែរវ៉េ។

សហគ្រិន​កម្ពុជា​រូបនេះ​ត្រូវ​បាន​ទទួល​ស្គាល់​ថា​ជា​សហគ្រិន​ឆ្នើម​ប្រចាំ​ឆ្នាំ​នៅ​ក្នុង​កម្មវិធី​ពាន​រង្វាន់​ធុរកិច្ចអន្តរជាតិ​ឆ្នាំ ២០២១ ហើយ​ក៏​ជា​សហគ្រិន​កម្ពុជា​តែ​មួយ​គត់​ដែល​បាន​ឈ្នះ​ពាន​រង្វាន់​អ្នក​ដឹកនាំ​អាជីវកម្ម​ពហុឧស្សាហកម្ម​។

លើស​ពី​នេះ​លោក​គឺជា​មេដឹកនាំ​ម្នាក់​ក្នុង​ចំណោម​មេដឹក​នាំ​អាស៊ី​ទាំង ៣ រូប​ដែល​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ចំពោះ​ភាព​ជា​សហគ្រិន​ដ៏​រឹងមាំ​នៅ​ក្នុង​វិស័យ​ផ្សេងៗ​គ្នា​ក្នុង​អំឡុង​ឆ្នាំ​ដ៏​សែន​លំបាក​មួយ​ក្នុង​ការ​ដឹកនាំ​ក្រុមហ៊ុន។

នៅ​ក្នុង​យុគសម័យ​មួយ​ដែល​ពហុក្រុមហ៊ុន​នានា​កំពុង​បំពេញ​នូវ​ទំនួល​ខុស​ត្រូវ​របស់​ខ្លួន​ចំពោះ​សង្គម​អ្នក​ឧកញ៉ា ចេន ហ្ស៊ី និង​ក្រុម​ការងារ​នៃ​ថ្នាក់​ដឹកនាំ​របស់​លោក​នៅ​ក្នុង​សម្ព័ន្ធ​ក្រុមហ៊ុន​ព្រីនស៍គ្រុប បាន​ខិត​ខំ​ធ្វើ​ការ​ដោយ​មិន​គិត​ពី​ភាព​នឿយហត់ ដើម្បី​ជា​កម្លាំង​ជំរុញ​ឱ្យ​ប្រទេស​កម្ពុជា​មាន​ស្ថានភាព​ល្អ​ប្រសើរ​និង​ជា​ផ្នែក​មួយ​នៃ​ការ​គាំទ្រ​ប្រទេស​ដើម្បី​យក​ឈ្នះ​ជម្ងឺ​រាតត្បាត​ដ៏​កាច​សាហាវ​នេះ៕