ភ្នំពេញ៖ ក្រសួងសុខាភិបាល​បានប្រកាស​រកឃើញ​អ្នក​ឆ្លង​វីរុស​កូ​វីដ ១៩ ​បន្ថែមទៀត​ចំនួន​តែ​ជាង ​២០០ ​នាក់ និង​មាន​អ្នកជា​សះស្បើយ​រហូតដល់​ជាង​ ៥០០ ​នាក់ ខណៈ​មាន​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​ ១៩​ ចំនួន ១៧​ នាក់​។​

​យោងតាម​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល​នៅ​ថ្ងៃទី​ ០១ ខែ តុលា ឆ្នាំ​ ២០២១​ នេះ បានឱ្យដឹងថា ក្រសួង​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​កូ​វីដ​ ១៩ ​ចំនួន ២៣២ ​នាក់ និង​មាន​អ្នកជា​សះស្បើយ​ចំនួន ៥៥៦​ នាក់​។ ការរកឃើញ​ឆ្លង​នេះ មាន​ករណី​ឆ្លង​សហគមន៍ ចំនួន ១៨៧ នាក់ និង​អ្នកដំណើរ​ពី​បរទេសចំនួន ៤៥ នាក់​។​

​គិត​ត្រឹម​ព្រឹកថ្ងៃទី​ ០១ ខែ តុលា ឆ្នាំ ​២០២១ កម្ពុ​ជាមាន​អ្នក​ឆ្លង​វីរុស​កូ​វីដ​ ១៩ ​សរុប​ចំនួន ១១២ ៨៨៣ នាក់ អ្នកជា​សះស្បើយ​ចំនួន ១០៣ ៣៨៣ នាក់ និង​អ្នកស្លាប់​បាន​កើនឡើង​រហូតដល់ ២ ៣៣៦ នាក់​៕​