ក្រសួង​សុខាភិបាល​បានប្រកាស​រកឃើញ​អ្នក​ឆ្លង​វីរុស​កូវីដ ១៩ បន្ថែមទៀត ដែល​ទទួលលទ្ធផល​ដោយ​ម៉ាស៊ីន​ធំ PCR មាន​ចំនួន​ជិត ២០០ នាក់ និង​មាន​អ្នកជា​សះស្បើយ​ជិត ៥០០ នាក់ ខណៈ​អ្នកស្លាប់​មាន​រហូតដល់ ២៣ នាក់។

យោងតាម​សេចក្តី​ប្រកាស​របស់​ក្រសួងសុខាភិបាល​នៅ​ព្រឹក​ថ្ងៃទី ០៣ ខែ តុលា ឆ្នាំ ២០២១ នេះ​បាន​លើកឡើងថា អ្នក​ឆ្លង​វីរុស​កូវីដ ១៩ មាន​ចំនួន ១៩៩ នាក់ និង​មាន​អ្នកជា​សះស្បើយ​រហូតដល់ ៤៩០ នាក់។ ចំនួន​នៃ​ការរកឃើញ​ថ្មី​នេះ​មាន​ករណី​ឆ្លង​សហគមន៍​ចំនួន ១៥៥ នាក់ និង​អ្នកដំណើរ​ពី​បរទេស​ចំនួន ៤៤ នាក់។

គិត​ត្រឹម​ព្រឹក ថ្ងៃទី ០៣ ខែតុលា ឆ្នាំ ២០២១ កម្ពុ​ជាមាន​អ្នក​ឆ្លង​វីរុស​កូវីដ ១៩ សរុប​ចំនួន ១១៣ ២៥៦ នាក់ អ្នកជា​សះស្បើយ​សរុប​ចំនួន ១០៤ ៤០៨ នាក់ និង​អ្នកស្លាប់​បាន​កើនឡើង​រហូតដល់ ២ ៣៨៣ នាក់៕