គណៈកម្មការ​អន្តរក្រសួង ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ១៩ បាន​ប្រកាស​ឱ្យដឹងថា សម្រាប់​ថ្ងៃទី ០៣ ខែតុលា​ថា សមត្ថកិច្ច​បានធ្វើការ​អនុវត្ត​វិធានការ​ច្បាប់​បាន​ចំនួន ១០ ករណី ព្រមទាំង​បានធ្វើការ​ផាកពិន័យ​ជា​ទឹកប្រាក់​សរុប​ចំនួន ២២,៣ លាន​រៀល​ផងដែរ។

យោងតាម​លទ្ធផល​អនុវត្ត​វិធានការ​ច្បាប់​ចំពោះ​បុគ្គល​ដែល​ល្មើស​នឹង​វិធានការ​សុខាភិបាល និង​វិធានការ​រដ្ឋបាល របស់​គណៈកម្មការ​អន្តរក្រសួង​នេះ​បានបញ្ជាក់​ទៀតថា ក្នុង​ការអនុវត្ត​វិធានការ​ច្បាប់​នេះ មនុស្ស​ចំនួន ២០ នាក់​ត្រូវ​បាន​ឃាត់ខ្លួន​ធ្វើការ​អប់រំ និង​ពិន័យ និង​ឃាត់​រថយន្ត​ចំនួន ២ គ្រឿង និង​ម៉ូតូ ៨ គ្រឿង​ផងដែរ។

ក្នុងចំណោម​អ្នក​ដែល​បាន​ល្មើស​វិធានការ​ទាំងនេះ មិនមាន​អ្នកណា​ត្រូវបាន​បញ្ជូនទៅ​តុលាការ​ទេ៕