ភ្នំពេញៈ ក្រសួង​សុខាភិបាល បានប្រកាស នៅ​ថ្ងៃទី ៤ តុលា ពី​ការរកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូវីដ ១៩ ចំនួន ២១៩ នាក់ និង​អ្នកស្លាប់​ដោយសារ​ជំងឺ​នេះ​ចំនួន ២៣ នាក់​បន្ថែមទៀត ខណៈ​អ្នកជា​សះស្បើយ​ថ្មី​មាន ៤៥៧ នាក់។

ក្រសួង​បាន​ប្រកាសថា ក្នុងចំណោម​អ្នក​ឆ្លង​ថ្មី​ចំនួន ២១៩ នាក់​នេះ មាន​ករណី​នាំចូល​ពី​ក្រៅប្រទេស​មាន​ចំនួន ៤០ នាក់។

បើតាម​ក្រសួង​សុខាភិបាល គិត​ត្រឹម​ព្រឹក​ថ្ងៃទី ៤ តុលា កម្ពុជា​មាន​អ្នក​វិជ្ជមាន​ជំងឺ​កូវីដ​ ១៩ សរុប​ចំនួន ១១៣ ៤៧៥ នាក់ អ្នកជា​សះស្បើយ​មាន ១០៤ ៨៦៥ នាក់ ខណៈ​អ្នក​ស្លាប់មាន ២ ៤០៦ នាក់៕