ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​) ​សម្រេច​លើក​ពេល​សម្រាប់​ការដាក់ និង​ការទទួល​ពាក្យសុំ​ចុះឈ្មោះ​ភ្នាក់ងារ​គណបក្ស នយោបាយ សម្រាប់​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ ​២០២១​។

​តាម​សេចក្តីជូនដំណឹង​ដែល​ចុះហត្ថលេខា​ដោយ​លោក ប្រាជ្ញ ចន្ទ ប្រធាន​ គ​.​ជ​.​ប នៅ​ថ្ងៃទី ៤ ខែតុលា​នេះ បាន​គូសបញ្ជាក់ថា ក្នុងឱកាស​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខនេះ គ​.​ជ​.​ប សម្រេច​លើក​ពេល​សម្រាប់​ការដាក់ និង​ការទទួល​ពាក្យសុំ​ចុះឈ្មោះ​ភ្នាក់ងារ​គណបក្សនយោបាយ សម្រាប់​ការពិនិត្យ បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​ ២០២១ ដោយ​ត្រូវ​ចាប់ផ្តើម​ទទួល​ពាក្យ​ពីថ្ងៃ​ទី ​៨ ខែ តុលា ឆ្នាំ​ ២០២១ រហូតដល់​ថ្ងៃទី ​២ ខែ កុម្ភៈ ឆ្នាំ​ ២០២២។​

​គ​.​ជ​.​ប សង្ឃឹមទុក​ជាមុន​ថា​ លេខាធិការដ្ឋាន​រាជធានី-ខេត្ត​រៀបចំ​ការបោះឆ្នោត (​លធ​.​ខ​ប​) ក្រុមប្រឹក្សាឃុំ សង្កាត់ (​កបឃ​.​ស​) គណបក្សនយោបាយ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ មេត្តា​ជ្រាប​ជា​ព័ត៌មាន និង​ចូលរួម​សហការ​អនុវត្ត ដើម្បី​ជំរុញ​ឱ្យ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ បោះឆ្នោត ឆ្នាំ​ ២០២១ ប្រព្រឹត្តទៅ​ប្រកបដោយ​ជោគជ័យ​៕