​ភ្នំពេញៈ ក្រសួងសុខាភិបាលបានប្រកាសនៅ​ថ្ងៃទី​ ៦ ​តុលា ពី​ការរកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ ​១៩ ​ចំនួន​ ២២១​ នាក់ និង​អ្នកស្លាប់​ដោយសារ​ជំងឺ​នេះ​ចំនួន​ ១៣​ នាក់​បន្ថែមទៀត ខណៈ​អ្នកជា​សះស្បើយ​ថ្មី​មាន​ ៤៤៣ នាក់​។​

​ក្រសួង​បានប្រកាសថា ក្នុងចំណោម​អ្នក​ឆ្លង​ថ្មី​ចំនួន ២២១ ​នាក់នេះ មាន​ករណី​នាំចូល​ពី​ក្រៅប្រទេស​មាន​ចំនួន ​៩​ នាក់​។​

​បើតាម​ក្រសួងសុខាភិបាល គិត​ត្រឹម​ព្រឹក​ថ្ងៃទី ​៦ ​តុលា កម្ពុ​ជាមាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​ ១៩​ សរុប​ចំនួន ១១៣ ៩២៤ នាក់ អ្នកជា​សះស្បើយ​មាន ១០៥ ៧៩៣​ នាក់ ខណៈ​អ្នក​ស្លាប់មាន ២ ៤៣១​ នាក់​៕​