ព្រះសីហនុៈ មនុស្សចំនួន ៥ នាក់​បាន​លង់​ទឹក​សមុទ្រ​ពេល​កំពុង​លេង​ទឹក នៅ​អំឡុង​ម៉ោង​ជាង ៣ រសៀល ថ្ងៃទី ៧ ខែតុលានេះ ស្ថិតនៅ​ចំណុច​ឆ្នេរ​ដើម​ឈើ​ចាំ​ស្នេហ៍ ឆ្នេរ​ជំទាវម៉ៅ ឃុំគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខណៈ​ភ្លាម​នោះ​សមត្ថកិច្ច​បាន​រុករក​ឃើញ​មនុស្ស​ចំនួន ២ នាក់ ក្នុងនោះ ១ នាក់​បញ្ជូន​ទៅ​មន្ទីរពេទ្យ​សង្រ្គោះ​ទាន់​ពេល និង​ស្លាប់ ១ នាក់ ស្រី ចំណែក ៣ នាក់ទៀត​សមត្ថកិច្ច​កំពុង​បន្ត​រុករកនៅ​ឡើយ។ នេះ​បើ​តាម​លោក​ ជួន ណារិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ។

លោក ជួន ណារិន្ទ ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​នៅ​ម៉ោង​ជាង ៥ ល្ងាច​ថ្ងៃទី៧ ខែ​តុលា​នេះ​ថា ក្រោយ​ទទួល​បាន​ព័ត៌មាន​ករណី​មាន​មនុស្ស​លង់ទឹក​នេះ លោក គួច ចំរើន អភិបាល​ខេត្ដ​ព្រះសីហនុ បាន​ដឹកនាំ​កង​កម្លាំង​ចុះ​ជួយ​អន្តរាគមន៍​ស្វែងរក​ភ្លាមៗ រក​ឃើញ​មនុស្ស​ចំនួន ២ នាក់ ក្នុង​នោះ ១នាក់ បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ទាន់​ពេល​រួច​ផុត​ពី​ការ​ស្លាប់។

លោកថ្លែងថា៖ «យើង​បាន​ចុះ​អន្តរាគមន៍​ស្វែងរក​បងប្អូន​យើង​ដែល​លង់​ទឹក​ភ្លាមៗ ដោយ​អន្តរាគមន៍​រក​ឃើញ​បាន ២នាក់ សង្រ្គោះ​ផុត​ជីវិត ១​នាក់។ ហើយ​នៅ ៣​នាក់​ទៀត​យើង​កំពុង​តែ​រុករក​បន្ត ដោយ​ឯកឧត្ដម​អភិបាល​ខេត្ដ​កំពុង​ដឹកនាំ​នៅ​ទីតាំង​នោះ»៕

វីដេអូ៖