The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ជំនន់​ទឹកភ្លៀង​បង្កផល​ប៉ះពាល់ដ​ល់ការរស់​នៅពលរ​ដ្ឋមួយចំ​នួន នៅជា​យរាជ​ធានី​ភ្នំពេញ ខណៈ​ នៅឯ​ខេត្តបន្ទា​យមាន​ជ័យចាប់​ផ្ដើមស្រ​កនិងព​លរដ្ឋមួ​យចំនួ​នបានត្រឡប់​ទៅលំនៅ​ឋានវិញ

ជំនន់​ទឹកភ្លៀង​បង្កផល​ប៉ះពាល់ដ​ល់ការរស់​នៅពលរ​ដ្ឋមួយចំ​នួន នៅជា​យរាជ​ធានី​ភ្នំពេញ ខណៈ​ នៅឯ​ខេត្តបន្ទា​យមាន​ជ័យចាប់​ផ្ដើមស្រ​កនិងព​លរដ្ឋមួ​យចំនួ​នបានត្រឡប់​ទៅលំនៅ​ឋានវិញ

Content image - Phnom Penh Post
លោក ឃួង ស្រេង ចុះពិនិត្យទឹកស្ទឹងព្រែកត្នោត ក្នុងខណ្ឌដង្កោ នៅថ្ងៃទី១០ តុលា ។ រូបថត រដ្ឋបាលរាជធានីភ្នំពេញ

ជំនន់​ទឹកភ្លៀង​បង្កផល​ប៉ះពាល់ដ​ល់ការរស់​នៅពលរ​ដ្ឋមួយចំ​នួន នៅជា​យរាជ​ធានី​ភ្នំពេញ ខណៈ​ នៅឯ​ខេត្តបន្ទា​យមាន​ជ័យចាប់​ផ្ដើមស្រ​កនិងព​លរដ្ឋមួ​យចំនួ​នបានត្រឡប់​ទៅលំនៅ​ឋានវិញ

ភ្នំពេញៈជំនន់​ទឹក​ភ្លៀង​កំពុង​បង្ក​ផល​ប៉ះពាល់​ដល់​ការរស់​នៅ​របស់​ប្រជា​ព​លរដ្ឋ​មួយ​ចំនួន​ក្នុង​តំបន់​ជាយ​រាជ​ធានី​ភ្នំពេញ​ ជា​ពិសេស​អ្នក​រស់​នៅ​ក្នុង​ភូមិ​សាស្ត្រ​សង្កាត់​ព្រែក​កំ​ពឺ​ស ​សង្កាត់​សាក់​សំពៅ ​និង​សង្កាត់​គង​ន​យ​ ខណ្ឌ​ដង្កោ​។ ​

ទន្ទឹម​នឹងនេះ​ក្រុម​មន្ត្រី​ជំនាញ​នៃ​ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​ ​បាន​សហការ​ជា​មួយ​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​សាធារណ​ការ​និង​ដឹក​ជញ្ជូន​រាជ​ធានី​ភ្នំពេញ​ ​ប្រើ​គ្រឿង​ចក្រ​ជីក​កាយ​បើក​មុខ​ទឹក​ឲ្យ​ហូរ​ធ្លាក់​ទៅក្នុង​បឹង​ព្រែក​ និង​អូរ​ធម្មជាតិ​រួច​ហូរ​ធ្លាក់​បន្តទៅ​ទន្លេបា​សាក់​។​

​ក្នុង​អំឡុង​ពេល​ចុះ​ដឹក​នាំ​ក្រុម​ការងារ​បច្ចេក​ទេស​ជី​កកាយ​ខ្នង​ទំនប់​ប្រឡាយ​លេខ​៩៦ ​និង​ទំនប់​ប្រឡាយ​លេខ​៩៤ កាល​ពី​ព្រឹក​ថ្ងៃទី​១០​ ​ខែ​តុលា​ ​ឆ្នាំ​២០២១​ ​លោក​ ​លឹម​ ​គាន​ហោ ​រដ្ឋ​មន្ត្រី​ក្រសួង​ធនធាន​ទឹក​ ​និង​ឧតុនិយម​ បាន​ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ថា​ដោយ​សារតែ​ប្រព័ន្ធ​អូរ​ ប្រឡាយ​និង​បឹង​ធម្មជាតិ​មួយ​ចំនួន​ត្រូវ​បាន​ចាក់​លុប​ ដើម្បី​សាង​សង់​សំណង់​ផ្សេងៗ​មិន​ស្រប​តាម​ស្ដង់​ដា​បច្ចេកទេស​ ​ដែល​ធ្វើ​ឲ្យ​កកស្ទះ​នូវ​លំហូរ​ទឹក​ ហើយ​ជន់​លិច​ក្រោយ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ច្រើន​ថ្ងៃ​ជាប់ៗ​គ្នា​។​​

​លោក ​គាន​ហោ ​បាន​បញ្ជាក់​ថា​​៖«​ការ​ជន់​លិច​នេះ​ ​ពុំមែន​ជា​ជំនន់​ទឹ​ក​ស្ទឹង​ព្រែក​ត្នោត​ទេ​គឺជា​ជំនន់​ទឹកភ្លៀង​ តែ​ពុំ​ធ្ងន់ធ្ងរ​នោះទេ​។​បណ្តាញ​ផ្លូវ​ទឹក​ពី​ធម្ម​ជាតិ​ដូច​ជា​ប្រឡាយ​ព្រែក​ បឹង​បួ​ផ្សេងៗ ​ដែល​ត្រូវ​ហូរ​ឆ្ពោះ​ទៅ​ទន្លេ​បាសាក់​ ត្រូវ​បាន​រាំង​ស្ទះ ដោយ​សារ​ការ​ចាក់​លុប​ឬ​បិទ​ស្ទើរ​អស់​ទៅ​ហើយ​និង​ដោយ​ការ​សាង​សង់​ផ្លូវ​និង​សំណង់​មួយ​ចំនួន​មិន​បាន​គោរព​តាម​លក្ខណៈ​បច្ចេក​ទេស​ត្រឹម​ត្រូវ​ក្នុង​ការ​រក្សា​ផ្លូវ​ទឹក​»​។​​

​លោក ​គាន​ហោ ​ ថ្លែងថា ​ការ​បង្កើន​គ្រឿង​ចក្រ​ជីក​កាយ​ខ្នង​ទំនប់​ប្រឡាយ​លេខ​៩៦ ​និង​៩៤ ​បាន​ធ្វើឡើង​តាំង​ពី​យប់​ថ្ងៃទី​៩​ខែតុលា ​ឆ្នាំ​២០២១​ ​បន្ទាប់​ពី​ទឹក​បាន​ជន់​លិច​និង​ហូរ​កាត់​ផ្លូវ​ខ្នង​ទំនប់​ព្រែក​កំពឹស​ប្រវែង​ជាង​២០០​ម៉ែត្រ ស្ថិត​នៅ​ចំណុច​ព្រំ​ប្រទល់​រវាង​ភូមិ​សាស្ត្រ​ភូមិ​ស្រីស្នំ ​សង្កាត់​ព្រែក​កំពឹស​ ខណ្ឌ​ដង្កោ ​រាជ​ធានី​ភ្នំពេញ ​និង​ភូមិ​ឆ្មា​ពួន ​ឃុំ​ជើង​កើប ស្រុក​កណ្តាល​ស្ទឹង​ ​ខេត្ត​កណ្តាល​។ ​

​នៅ​ព្រឹក​ថ្ងៃទី​១០ ​ខែតុលា ​ឆ្នាំ​២០២១​នេះ​ផង​ដែរ ​លោក ​ឃួ​ង​ ស្រេង​ អភិបាល​រាជ​ធានី​ភ្នំពេញ​ក៏បាន​ដឹក​នាំ​ក្រុម​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ដែន​ដី​បាន​ចុះ​ពិនិត្យ​ស្ថានភាព​នៅ​តំបន់​ទឹក​លិច​ដោយ​ជំនន់​ទឹកភ្លៀង​ និង​សួរ​សុខ​ទុក្ខ​ ផ្ដល់​អំណោយ​ជា​អង្ករ​ដល់​ប្រជា​ពលរដ្ឋ​រងគ្រោះ​ចំនួន​៩០​គ្រួសារ​ ​ក្នុង​ភូមិ​សាស្ត្រ​សង្កាត់​សាក់​សំពៅ ​និង​សង្កាត់​គង​ន​យ​ ខណ្ឌ​ដង្កោ​។ បន្ទាប់​មក​លោក​ក៏​បាន​ដឹក​នាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​មើល​ស្ថាន​ភាព​ ​ការងារ​កាយ​ប្រឡាយ​អម​មហា​វិថី​ឈ្នះ​ឈ្នះ​ចំនួន​ ៣៧​ទីតាំង​នៅ​ក្នុង​ភូមិ​សាស្ត្រ ​ខណ្ឌ​កំបូល ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​និង​ខណ្ឌ​ព្រែក​ព្នៅ ​ដែល​កន្លង​មក​ ​ត្រូវ​បាន​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ចាក់​ដី​លុប​ ​ដើម្បី​សាង​សង់​លំនៅ​ឋាន​។​​

​នៅ​ក្នុង​ឱកាស​នោះ​ ​លោក​ ឃួ​ង​ ស្រេង​ បានបញ្ជាក់​ថា​៖«​មាន​កត្តា​៣​សំខាន់​ដែល​ធ្វើ​ឲ្យ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ប៉ែក​ខាងលិច​ទទួ​ល​រង​ការលិច​លង់​ខ្លាំង​ដោយ​សារ​ជំនន់​ទឹក​ភ្លៀង​គឺ ​២-៣ ​ថ្ងៃ​មុន​នេះ​ ​បរិមាណ​ទឹក​ភ្លៀង​ធ្លាក់​រហូត​ដល់ ​១០៥​ម​.​ម​ផ្ទៃ​ទឹក​ភ្លៀង​ដែល​ធ្លាប់​តែ​ហូរ​ចែក​រំលែក​ទៅតាម​អូរ​ ប្រឡាយ​ឬ​វាល​ស្រែ​នានា​ ត្រូវបាន​អភិវឌ្ឍ​ន៏​ទៅជា​សំណង់​លំនៅ​ឋាន​និង​ការ​ចាក់​ដី​រំលោភ​ប្រឡាយ​ពី​សំណាក់​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ ធ្វើ​ឲ្យ​ចាល់​ទឹក​មិនអាច​ហូរ​ទៅណា​បាន​ក៏​បណ្តាល​ឲ្យ​ជន់​លិច​ភូមិ​សាស្ត្រ​នេះ​តែ​ម្តង​»​។​

​ក្នុង​ស្ថាន​ភាព​កំពុង​កើត​មាន​នូវ​ជំនន់​ទឹក​ភ្លៀង​ក្នុង​តំបន់​ជាយ​រាជធានី​នេះដែ​រ​ លោ​ក​ ឃួ​ង​ ស្រេង​ បាន​ចាត់​ឲ្យ​មាន​ក្រុម​មន្ត្រី​ប្រចាំ​ការ​ ​នៅ​ផ្ទាល់​ជាមួយ​ប្រជា​ពលរដ្ឋ​ចាំ​ជួយ​អន្តរា​គម​ន៏​ប្រជា​ពលរដ្ឋ​នៅ​ពេល​មាន​គ្រោះ​ជំនន់​ទឹកភ្លៀង​កើតឡើង ​និង​រាយ​ការណ៍​បន្ទាន់​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ ​ដើម្បី​ដោះ​ស្រាយ​ជូន​ពួក​គាត់​ឲ្យ​បាន​ទាន់​ពេល​វេលា​។​

​លោក ​សាំ ​ពិសិដ្ឋ​ ប្រធាន​មន្ទីរ​សាធារណ​ការ​និង​ដឹក​ជញ្ជូន​ភ្នំពេញ​បាន​ប្រាប់​ឲ្យ​ដឹងថា​ គិត​មក​ដល់​ ត្រឹម​រសៀល​ថ្ងៃ​១០​ខែតុលា​នេះ ​ការ​ជីក​កាយ​ប្រឡាយ​អម​វិថី​ឈ្នះៗ​ចំនួន​៣៧​ទីតាំង​នៅ​ក្នុង​ភូមិ​សាស្ត្រ​ខណ្ឌ​កំបូល​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​និង​ខណ្ឌ​ព្រែក​ព្នៅ ​ទម្លាក់​ទៅ​បឹង​តា​មោក ​សម្រេច​បាន​ប្រមាណ​ជាង​៧០​ភាគរយ​ហើយ​ ​។​​

​លោក​ ពិសិដ្ឋ​ ​បាន​បញ្ជាក់​ថា​៖«​យោង​តាម​ល្បឿន​ការងារ​ ដែល​សម្រេច​បាន​នាពេល​បច្ចុប្បន្ន​ គម្រោង​ជីក​ស្ដារ​ប្រឡាយ​អម​មហា​វិថី​ឈ្នះ​ឈ្នះ​ចំនួន​៣៧​ទីតាំង​នេះ​ អាច​នឹង​បញ្ចប់​ក្នុង​ពេល​១​សប្តាហ៍​ទៀត​»​ ​។​​​

​ដោយ​ឡែក​​ជំនន់​ទឹក​ភ្លៀង​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​ថមថយ​និង​កំពុង​វិល​ត្រឡប់​ទៅ​រក​ស្ថាន​ភាព​ធម្មតា​វិញ​ជា​បណ្ដើរៗ​ ​ខណៈ​ពលរដ្ឋ​ ដែល​មក​តាំង​ទីលំនៅ​បណ្ដោះ​អាសន្ន​នៅ​តំបន់​ទីទួល​សុវត្ថិភាព​ ​បាន​វិ​ល​ត្រឡប់​ទៅកាន់​លំនៅ​ឋាន​របស់​ពួក​គេ​វិញ​ប្រមាណ​ជិត​៥០​ភាគរយ​។​ ​នេះ​បើ​តាម​ការ​អះអាង​របស់​មន្ត្រី​រដ្ឋ​បាល​ខេត្ត​បន្ទាយ​មាន​ជ័យ​។​​

​លោក​ ​ឈុន​ ​ប៊ុន​ថា​ ​ប្រធាន​ការិយា​ល័យ​អន្តរ​វិស័យ ​នៃ​រដ្ឋបាល​ខេត្ត​បន្ទាយ​មាន​ជ័យ ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា នៅពេល​នេះ​បណ្ដា​ក្រុង​ ​ស្រុក​មួយ​ចំនួន​ទឹក​បាន​ស្រក​វិញ​ហើយ​ នៅ​សល់​តែ​ក្រុង​សិរី​សោភ័ណ ​និង ​ស្រុក​មង្គល​បុរី​ប៉ុណ្ណោះ ​ដែល​នៅ​មិន​ទាន់​ស្រក​អស់​។​

​លោក​បាន​ថ្លែង​ថា​៖«​​គិត​មក​ទល់ពេល​នេះ​ ប្រជា​ពលរដ្ឋ​ដែល​មក​ស្នាក់នៅ​ទីទួល​សុវត្ថិភាព​ព្រោះតែ​ទឹក​បាន​ជន់​លិច​ផ្ទះ​នា​ពេល​កន្លង​មក​នោះ​ ប្រមាណ​ជិត​៥០​ភាគរយ​បាន​នាំ​គ្នា​វិល​ត្រឡប់​ទៅ​លំនៅ​ឋាន​របស់​ពួកគេ​វិញ​ហើយ​ ព្រោះ​ទឹក​បាន​ស្រក​ចុះ​ទៅ​រក​ភាព​ប្រក្រតី​វិញ​ជា​បណ្ដើរៗ​ហើយ​ ​»​។​​

​ចំណែក​លោក ​រ័​ត្ន​ ដា​ស៊ី​ណង់​ អ​ភិបាល​ស្រុក​មង្គល​បុរី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​ ទឹ​ក​បាន​ហូរ​ធ្លាក់​ទៅ​បឹង​ទន្លេ​សាប​ តាម​ប្រព័ន្ធ​ដៃ​អូរ​មួយ​ចំនួន​ ប៉ុន្តែ​មាន​ភាព​យឺត​យ៉ាវ​បន្តិច​ ដោយ​សារ​មាន​ទឹក​ហូរ​ធ្លាក់​ពី​តំបន់​មួយ​ចំនួន​ ដែល​នៅ​ផ្នែក​ខាង​លើ ទោះយ៉ាង​ណា​ ​នៅ​តែ​ឃុំ​ស្ទឹង​បត់​មួយ​ទេ ដែល​នៅមាន​ការ​ជន់​លិច​ខ្លាំង​ ព្រោះ​ផ្ទះ​អ្នក​ភូមិ​នៅក្នុង​តំបន់​នោះ​ភាគ​ច្រើន​សង់​ទាប​ជាប់​នឹង​ដី​។​

​លោក​ថ្លែង​ថា​៖«​នៅ​ក្នុង​ខណៈ​នេះ​ អាជ្ញា​ធរ​យើង​កំពុង​ផ្សព្វ​ផ្សាយ​ជូន​ដំណឹង​ ​ដល់​ពលរដ្ឋ​មួយ​ចំនួន​រៀប​ចំ​លើក​ភ្លឺស្រែ​ឲ្យ​បាន​ខ្ពស់​ ដើម្បី​រក្សា​ទឹក​ទុក​បង្ក​បង្កើន​ផល​ស្រូវ​ស្ដារ​ឡើង​វិញ​នាពេល​ឆាប់ៗ​ខាង​មុខ​នេះ​ ព្រោះ​មេឃ​បាន​ចាប់​ផ្ដើម​រាំង​ភ្លៀង​ជា​បណ្ដើរៗ​ហើយ​»​៕​

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍