The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - អាជីវករ​ជាម្ចាស់​តូបចំនួន​ ៣២ និង​គូទំនាស់​ទទួល​យកដំណោះ​ស្រាយ បន្ទាប់​ពីមាន​ជម្លោះ​រ៉ាំរ៉ៃ




អាជីវករ​ជាម្ចាស់​តូបចំនួន​ ៣២ និង​គូទំនាស់​ទទួល​យកដំណោះ​ស្រាយ បន្ទាប់​ពីមាន​ជម្លោះ​រ៉ាំរ៉ៃ

Content image - Phnom Penh Post
ក្រុមអាជីវករនៅផ្សារសាមគ្គីដែលទើបបញ្ចប់ទំនាស់កាលពីថ្ងៃទី៩ តុលា ។ រូបថត ហ្វេសប៊ុក

អាជីវករ​ជាម្ចាស់​តូបចំនួន​ ៣២ និង​គូទំនាស់​ទទួល​យកដំណោះ​ស្រាយ បន្ទាប់​ពីមាន​ជម្លោះ​រ៉ាំរ៉ៃ

កំពតៈ​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​សាមគ្គី​ខេត្ត​កំពត​ចំនួន​៣២​តូបនិង​ឈ្មោះ លី ហួយ​ ដែល​អះ​អាង​ជា​ម្ចាស់​តូប​បាន​យល់ព្រម​ទទួល​យក​ដំណោះ​ស្រាយ​ចំនួន​៤​ចំណុច​ដើម្បី​បញ្ចប់​ជម្លោះ​រាំ​រ៉ៃ​ដែល​បាន​កើត​ឡើង​រយៈ​ពេល​៨ឆ្នាំ​បន្ទាប់​ពី​មាន​ការ​សម្រប​សម្រួល​ពីអភិបាល​ខេត្ត​កំពត​លោក ជាវ តា​យ ​។

កាល​ពី​ថ្ងៃទី២១​ខែសីហា​ឆ្នាំ​២០២១នៅ​សាល​ប្រជុំ​«ឈ្មោះទុរេន»ក្នុង​សាលា​​ខេត្តកំព​តលោក​ជាវ​តា​យ​បាន​ដឹកនាំ​កិច្ចសម្រុះ​សម្រួល​មួយ​រវាង​អាជីវករ​ចំនួន​៣២​តូបនិង​ឈ្មោះ លី ហួយ ​ដែល​បាន​អះអាង​ថា​ជា​ម្ចាស់​តូប​ បន្ទាប់​ពី​ជម្លោះ​របស់​ពួកគេ​បាន​ឈាន​ដល់​មាន​ការ​ប្តឹង​ប្ដល់​ដល់​តុលា​ការ​។

ក្រោយ​ពី​មាន​កិច្ច​សម្រប​ប​សម្រួល​នេះ ​លោក​ជាវ តា​យ អភិ​បាល​នៃ​គណៈ​អភិ​បាល​ខេត្ត​កំពត បាន​ប្រគល់​កិច្ច​សម្រប​សម្រួល​បន្តទៅ​ឲ្យ​អភិ​បាល​ក្រុង​កំពត​ លោក ​លាង​រឿន​សុធី​ ក្រោយ​ភាគី​ទាំង​សង​ខាង​បាន​​ឯកភាព​គ្នា​ទទួល​យក​លក្ខ​ខណ្ឌ​ទាំង​៤​ចំណុច​។

លោក​លាង រឿន​សុធី​ អភិបាល​ក្រុង​កំពត​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ១០ តុលា​ថា ​ក្រោយ​មាន​កិច្ច​ប្រជុំ​នេះ ភាគី​២ក៏​ព្រម​ទទួល​យក​ដំណោះ​ស្រាយ​និង​បាន​ឯកភាព​ផ្ទិ​ត​មេដៃ​អនុវត្ត​លក្ខ​ខ​ណ្ខ​នីមួយៗ​ដើម្បី​បញ្ជ​ប់​ជម្លោះ​កាលពី​ថ្ងៃទី ៩​តុលា។

លោក​បន្ត​ថា លក្ខ​ខណ្ឌ​ទាំង៤ ចំណុច​នេះ​គឺ​អាជីវ​ករ​ផ្សារ​ត្រី​ចំនួន​៣២ តូប​ត្រូវប្រគល់​ប្រាក់​ចំនួន ៥០០០​ដុល្លារ ​ក្នុង ១តូប សរុប​ជា​ទឹក​ប្រាក់​ទាំង៣២តូ​បស្មើនឹង​១៦០ ០០០ដុល្លារ​អាមេរិក​ឱ្យទៅ​ឈ្មោះ លី ហួយ ហៅ លាង​ហួយ តាម​រយៈ​រដ្ឋ​បាល​សាលា​ក្រុង​កំពត​ ។

ចំពោះ​លក្ខខ​ណ្ឌ​ទី២លោ​កថា ​លោក​ស្រី លី ហួយ យ​ល់ព្រម​ទទួល​យក​ប្រាក់​នេះ ព្រមទាំង​ដក​ពាក្យប​ណ្ដឹង​រដ្ឋ​ប្បវេណី​ពី​តុលា​ការ​ដោយ​គ្មាន​លក្ខ​ខណ្ឌ ដើម្បី​បញ្ចប់​ទំនាស់​នេះ​ជា​ស្ថាពរ​ និង​ទី៣ លោក​ស្រី ជុំ សុគន្ធា អ្នកវិ​និយោ​គ​ផ្សារ​សា​មគ្គី​យល់​ព្រម​ឧបត្ថម្ភ​ថវិកា​ផ្ទាល់ខ្លួ​ន​ចំនួន ​២៥០០(ពី​រពាន់​ប្រាំ​រយ) ដុល្លា​រ​អារ​មេ​រិ​ក ដើម្បី​ជួសជុល​ដំបូល​ផ្សារ​ត្រី ក្នុង​ករណី​មាន​ការ​ខ្វះ​ថវិកា ហើយ​រដ្ឋបាល​សាលា​ខេត្ត​និង​ជួយ​បន្ថែម​។ ចំណែក​លក្ខ​ខណ្ឌ​ទី៤ គឺរដ្ឋបាល​សា​លាក្រុ​ង​កំពត​ក៏បាន​ធ្វើ​លិខិត​បញ្ជាក់​សិទ្ធិ​កាន់​កាប់​តូប​ទៅ​ឲ្យ​អាជី​វករ​លក់ដូរ​ទាំង​៣២​តូប​ធ្វើជា​កម្មសិទ្ធិ​ផង​ដែរ​។

លោក​បាន​បញ្ជាក់​ថា៖​«យើង​ដោះ​ស្រាយ​នេះគឺ​ធ្វើយ៉ាង​ណា​ឲ្យ​ប្រជា​ជន​ទទួល​បាន​ផល​ប្រយោជន៍​ទាំង​អស់​គ្នា​ព្រោះ​បើ​យើង​បង្ក​បញ្ហា​គឺ​មិនមា​ន​ក្តី​សុខ​ទេ ។ រឿងនេះ​គឺ​ប្តឹង​ប្ដល់​គ្នា​យូរ​មក​ហើយ​ដែរ​ហើយ​ដោះ​ស្រាយ​ជាច្រើន​ដង​ហើយ​តែ​មិន​មាន​ចំណុច​រួម​ទើបតែ​ពេល​នេះ​ពួក​គាត់​ ព្រម​ទទួល​យក​ដំណោះ​ស្រាយ​យើង​សង្ឃឹមថា​ពួក​គាត់​ នឹង​ពេញ​ចិត្ត​នូវ​ដំណោះ​ស្រាយ​ទាំង​នេះ»​។

លោក​ស្រី​ជុំ សុគន្ធា ​អ្នកវិនិយោ​គ​និង​ជា​ប្រធាន​ផ្សារ​សាមគ្គី​​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី១០ ​តុលា​ថា ​ដើម​ហេតុ​ដំបូង​គឺ​ភាគី​ទាំងស​ងខា​ង​បាន​កើត​មាន​ជម្លោះ​ជា​យូរ​ឆ្នាំ​មកហើយ​គឺមាន​រយៈពេល​ដល់​ទៅ ៨​ ឆ្នាំ ​ព្រោះតែ​ភាគី​អាជីវករ​អះ​អាង​ថា​តូប​ដែល​ពួកគេ​កំពុង​កាន់​កាប់​ គឺជា​កម្មសិទ្ធិ​របស់ខ្លួ​ន​ ខណៈ​លោក​ស្រី​លី​ ហួយ ​អះអាង​ថា ​អាជីវករ​ទាំងនេះ​បាន​ជួល​តូប​ពី​ខ្លួន​និង​មិន​បាន​បង់ថ្លៃ​ជួល​ជា​ច្រើន​ឆ្នាំ។​

លោកស្រី​​ សុគន្ធា​ បាន​រៀប​រាប់​បន្តថា ​ក្រោយពី​មាន​ការ​អះ​អាង​យ៉ាង​ដូច្នេះ​ភាគី​លោកស្រី​លី​ ហួយ​ ក៏បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​ ខណៈ​ក្រុម​អាជីវករ​បាន​ស្វែង​រក​កិច្ច​អន្ត​រាគមន៍​បន្ត​បន្ទាប់​ ប៉ុន្តែ​ការចរ​ចាមិន​មាន​ដំណោះស្រាយ​នោះទេ​រហូត​ក្លាយ​ទៅជា​​ជម្លោះ​រ៉ាំរ៉ៃ​។

លោក​ស្រី​បាន​បញ្ជាក់​ថា៖«ក្នុងនា​ម​ជា​ប្រធាន​ផ្សារ ខ្ញុំ​សប្បាយរី​ករាយ​ដែល​ជម្លោះ​ភាគី​ទាំង​២ ​ឈាន​ទៅរក​ដំណោះ​ស្រាយ​បញ្ចប់​ហើយ​ភាគី​ម្ខាងៗ​ក៏​ពេញ​ចិត្តនឹង​ទទួល​យក​ដំណោះ​ស្រាយ​ទាំង​នេះដោ​យ​ស្ម័គ្រ​ចិត្ត។ខ្ញុំ​មិន​ចង់​ឃើញ​ពួក​គាត់​ប្តឹង
ប្ដល់​អ៊ិ​ចឹ​ង​ទេ​ គឺ​ចង់ឃើញ​ពួកគាត់​ព្រម​ព្រៀង​អ៊ីចឹង​ទៅ​ព្រោះតែ​កន្លងម​ក​ធ្លាប់​សម្រប​សម្រួល​គ្នាច្រើន​ដង​ហើយ​តែ​មិន​ត្រូវ​គ្នា»។

សូម​ជម្រាប់​ថា​ផ្សារ​សាមគ្គី​ស្ថិតក្នុង​ទី​រួម​​ខេត្តកំពត​បាន​បង្កើតឡើ​ង​ជា​យូរ​ឆ្នាំ​ប្រមាណ ៤០ ឆ្នាំ​ដែល​មាន​ទំនិញ​គ្រប់​មុខ​និង ធំជាង​គេ​ក្នុង​ចំណោម​ផ្សារ​ផ្សេង​ៗទៀត​នៅ​ក្នុង​ក្រុង​កំពត​ ហើយ​បច្ចុប្បន្ន​ផ្សារ​នេះ​មាន​តូប​ប្រមាណ​ជាង ២០០​តូប​៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍