The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - លោកស្រី ឱ វណ្ណឌីន៖ ភាគច្រើន​នៃអ្នកស្លាប់​ដោយសារ​ជំងឺកូវីដ ១៩ ​គឺជាអ្នក​មិនទាន់​បានចាក់​វ៉ាក់សាំង




លោកស្រី ឱ វណ្ណឌីន៖ ភាគច្រើន​នៃអ្នកស្លាប់​ដោយសារ​ជំងឺកូវីដ ១៩ ​គឺជាអ្នក​មិនទាន់​បានចាក់​វ៉ាក់សាំង

Content image - Phnom Penh Post
លោកស្រី ឱ វណ្ណឌីន ក្នុងកិច្ចប្រជុំកាលពីពេលកន្លងមក ។ ហុង មិនា

លោកស្រី ឱ វណ្ណឌីន៖ ភាគច្រើន​នៃអ្នកស្លាប់​ដោយសារ​ជំងឺកូវីដ ១៩ ​គឺជាអ្នក​មិនទាន់​បានចាក់​វ៉ាក់សាំង

ភ្នំពេញៈ លោកស្រី ឱ វណ្ណឌី​ន អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​សុខាភិ​បាល ​និង​ជា​ប្រធាន​គណៈ​កម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់​សាំង​កូ​វីដ ១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស បាន​លើក​ឡើង​ថា ភាគច្រើន​នៃ​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​កូ​វីដ ១៩ ជា​អ្នក​ដែល​មិនបាន​ចាក់​វ៉ាក់​សាំង ហើយ​មាន​ចំនួន​តិចតួច​ទេ​ដែល​អ្នក​បាន​ចាក់​វ៉ាក់​សាំង​ហើយ​ឈឺ​។

លោក​ស្រី​បាន​ថ្លែង​ដូច្នេះ ក្នុង​ពិធី​ប្រកាស​បិទ​បញ្ចប់​យុទ្ធនា​ការចាក់​វ៉ាក់​សាំង​កូ​វីដ ១៩ ជុំ​ទី១ ​ក្នុង​ខេត្ត​កំពង់ស្ពឺ ​នា​រសៀល​ថ្ងៃទី​ ១១​ ខែតុលា​ ដោយ​លោក​ស្រី​បាន​បញ្ជាក់ថា៖ «តាម​ការ​សង្កេត​របស់​យើង ​ហើយក៏​ដូចជា​ព័ត៌មាន​ដែល​យើង​ទទួលបាន ​គឺ​ភាគ​ច្រើន​ជា​អ្នក​ដែល​អត់​បាន​ចាក់​វ៉ាក់សាំង ហើយ​មានតែ​ចំនួន​តូច​ទេ​ដែល​គាត់​បាន​ចាក់​វ៉ាក់​សាំង​ហើយ​ឈឺ​ ប៉ុន្តែ​អ្នក​ដែល​ចាក់​ហើយ​ឈឺ​នេះ​ គឺ​ទាក់ទង​នឹង​បញ្ហា​សុខភាព​របស់​គាត់​ផងដែរ»​។

លោក​ស្រី ឱ វណ្ណឌី​ន បាន​បញ្ជាក់​ថា អ្នក​ដែល​មិនបាន​ចាក់​វ៉ាក់សាំង​ហើយ​ឆ្លង​វីរុស​កូ​វីដ ១៩ ​មាន​ការវិវត្ត​ទៅរក​សភាព​ធ្ងន់ធ្ងរ​លឿន​ ដែល​នេះ​ជា​ចំណុច​មួយ​ដែល​អ្នកមិនទាន់បាន​ចាក់​វ៉ាក់សាំង​ត្រូវសម្រេច​ចិត្ត​ឱ្យបាន​លឿន។ ប្រសិន​បើ​គេ​គ្រប់គ្នា​ចាក់​រួច​អស់ហើយ​ នៅតែម្នាក់ៗ​ឬ ២ នាក់​នោះ មេរោគ​កូ​វីដ ១៩ នេះ​ នឹង​ឆ្លងទៅ​អ្នក​ដែល​មិនបាន​ចាក់​វ៉ាក់សាំង​មុន​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​កូ​វីដ ១៩ ហើយ​ជំងឺ​នឹង​មាន​ស្ថានភា​ព​ធ្ងន់ធ្ងរ​ជាង​អ្នក​ដែល​បាន​ចាក់​វ៉ាក់​សាំងរួច​៕

អត្ថបទគួរចាប់អារម្មណ៍