ភ្នំពេញៈ ប្រទេស​កម្ពុជា និង​រដ្ឋ​ជា​ភាគី​នៃ​អនុ​សញ្ញា​សហ​ប្រជាជាតិ​ស្តីពី​ជីវចម្រុះបាន​បន្ត​ដាក់​ចេញ​នូវ​វិធាន​​ការ​មួយ​ចំនួន ដើម្បី​លើក​កម្ពស់​ការ​អភិរក្ស​ជី​វចម្រុះ និង​ប្រព័ន្ធ​អេកូឡូ​ស៊ីរួម​នឹង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ ដើម្បី​ឈាន​ទៅ​រក​ការ​កសាង​អនាគ​ត​រួម​គ្នា​សម្រាប់​ជីវិតនៅ​លើផែន​ដី​។

ផែន​ការ​យុទ្ធ​សាស្រ្ត និង​កិច្ច​ពិភាក្សា​សំខាន់ៗ​មួយ​ចំនួន ត្រូវ​បាន​លើ​ក​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​ថ្នាក់​ដឹក​នាំជាន់​ខ្ពស់ នៃ​សន្និ​សីទ​កំពូល​រដ្ឋ​ជា​ភាគី​លើក​ទី​១៥ នៃ​អនុ​សញ្ញា​សហ​ប្រជា​ជាតិ​ស្តី​ពីជីវចម្រុះ​ (CBD-COP 15) តាម​រយៈ​ប្រព័ន្ធ​រូប​ភាព និង​សំឡេង​(អន​ឡាញ)កាល​ពីថ្ងៃទី ​១២​ តុលា​ ឆ្នាំ ២០២១។ ​កិច្ច​ប្រជុំ​នេះ ដឹក​នាំនិ​ងមា​ន​កា​រ

ស​ម្របស​ម្រួល​ដោយ​លោក Huang Runqiu រដ្ឋ​មន្ត្រី​អេកូ​ឡូស៊ី និង​បរិស្ថាន នៃ​សាធា​រណ​រដ្ឋ​ប្រជាមា​និត​ចិន និង​មាន​ការ​ចូល​រួម​ពីថ្នាក់​ដឹកនាំ ដែល​ជាតំ​ណាង​នៃប្រទេស​ជាស​មាជិ​ក និងអ្នក​ពាក់​ព័ន្ធ​រាប់​ពាន់នា​ក់។

តាង​នាម​ឱ្យ​កម្ពុជា រដ្ឋ​មន្រ្តី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ បាន​ដឹក​នាំ​ប្រតិភូ​កម្ពុជា​ចំនួ​ន ​៥០ ​រូប មក​ពី​ក្រសួង ស្ថាប័​ន​ពាក់​ព័ន្ធ ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ថ្នាក់​ដឹក​នាំជាន់​ខ្ពស់​មួយ​នេះ។​

អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​លោក នេត្រ ភក្រ្តា បាន​ប្រាប ​ភ្នំពេញ​ ប៉ុស្តិ៍​ថា ការ​ចូល​រួម​របស់​កម្ពុជា ក្នុង​សន្និ​សីទ កំពូល​នេះ​គឺ​ដើម្បី​បង្ហាញ​ពីឆ​ន្ទៈ និង​ការ​ប្តេជ្ញា​ចិត្ត និង​កាតព្វ​កិច្ច​របស់​កម្ពុជា ក្នុង​នាម​ខ្លួន​ជាប្រទេស​ហត្ថ​លេខី នៃ​អនុ​សញ្ញា​សហ​ប្រជា​ជាតិ​ដែល​បាន​និង​កំពុង​គាំទ្រ​ដល់​គំនិត​ផ្តួច​ផ្តើម​របស់​ពិភព​លោក​ក្នុង​កា​ររៀប​ចំ​ផែន​ការ សកម្ម​ភាព ​និង​យុទ្ធ​សាស្ត្រ​ក្នុង​ការ​អភិរក្ស​ជីវៈ​ចម្រុះ​ក្រោយ​ឆ្នាំ ​២០២០ និង​គាំទ្រ​សេចក្តី​ថ្លែង​ការ​ណ៍​គន់​មីង របស់​ប្រទេស​ចិន និង​គាំទ្រ​គំនិត​ផ្តួច​ផ្តើម Ecology Civilization ផង​ដែរ​។

លោក​បន្ត​ថា ពាក់​ព័ន្ធ​កិច្ច​ការ​អភិរក្ស​ជីវចម្រុះ​នេះ​ដែរ កម្ពុជា​មាន​តំបន់​អភិរក្ស​ជីវ​ចម្រុះ​ទំហំ ៧,៣​ លាន​ហិកតា ស្មើប្រ​មាណ ៤១% ​នៃ​ផ្ទៃ​ដី​ប្រទេស​កម្ពុជា។ ក្រសួង​បរិស្ថាន​បាន​និង​កំពុង​បន្ត​អនុវ​ត្ត​ផែន​ការ​សកម្ម​ភាព​នានា ក្នុង​ការ​ការ​ពារ​និង​ថែរក្សា អភិរក្ស​ធន​ធាន​ធម្ម​ជាតិ និង​ជីវ​ចម្រុះ​នៅ​កម្ពុជា​ឱ្យបាន​គង់​វង្ស​។

លោ​បន្ត​ថា៖«​កម្ពុជា​ត្រូវ​បាន​ទទួល​ស្គាល់​ថា​ជា​ប្រទេស​ដែល​សម្បូណ៌​ដី​ជីវ​ចម្រុះ​ដែល​មាន​ប្រមាណ​ជិត ​៥ ០០០ ប្រភេទ​ ក្នុ​ង​នោះ​ក៏មាន​ប្រភេទ​សត្វ​កម្រ​ដែល​ជិត​ផុត​ពូជ​ពីលើពិភព​លោក​ផង​ដែរ​»។

លោក​បាន​គូស​បញ្ជា​ក់ថា ជាពិសេស​នោះ រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​តាំង​ចិត្ត​ខ្ពស់​ក្នុង​ការ ការពារ​ និង​អភិរក្ស​ធន​ធាន​ធម្ម​ជាតិ​ដែល​នៅ​សល់​ដែល​ជាទី​ជម្រកទី​កន្លែង​រក​ចំណី និង​ប្រភព​ទឹក​របស់​ជីវ​ចម្រុះ​គ្រប់​ប្រភេទ​ថែម​ទៀត​ផង។

ពាក់​ព័ន្ធ​កិច្ច​ប្រជុំ​រវាង​រដ្ឋ​ជាភាគី​នៃអ​នុសញ្ញាស​ហប្រជា​ជាតិ​ស្តីពី​ជីវចម្រុះ​គឺបណ្តា​ថ្នាក់​ដឹកនាំ​នៅលើ​ពិភ​ពលោក បាន​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​ដើម្បី​បង្ហាញ​ពីឆ​ន្ទៈនិង​ជំហរ​រួម​ក្នុង​ការគាំ​ទ្រដល់​ការរៀប​ចំនិង​ជំរុញ​លើកា​រអ​នុម័ត​​ក្រប​ខ័ណ្ឌ​ការ​ងារ​ជីវចម្រុះ​សកល​ក្រោយ​ឆ្នាំ ២​០២០ រួម​ទាំង​មធ្យោបាយ​ធន​ធាន​ដើម្បី​គាំទ្រ​និង​ធានា​បាន​នូវ​ប្រសិទ្ធភាព​ក្នុង​ពេល​អនុវត្ត​សំដៅឈាន​ឆ្ពោះទៅ​សម្រេច​បាន​នូវ​របៀ​បវារៈ​ឆ្នាំ​ ២០៣០ ​រប​ស់អង្គការ​សហ​ប្រជា​ជាតិ ព្រម​ទាំង​ចក្ខុវិ​ស័យ​ឆ្នាំ ២​០៥០ ស្តីពី​ការ​រស់​នៅ​ដោយ​ភាព​សុខ​ដុម​រមនា​ជាមួយ​ធម្មជាតិ​។

តាម​រយៈ​កិច្ច​ប្រជុំ​នោះ ក្រសួង​បរិស្ថាន​ដែល​តំណាង​ឱ្យ​កម្ពុជា បាន​ឱ្យដឹង​ថា ជាលទ្ធផ​ល កិច្ច​ប្រជុំ​បាន​ផ្តោត​សំខាន់​លើ​ការ​លើក​កម្ពស់ ការ​អភិរក្ស​ជីវ​ចម្រុះ និង​ប្រព័​ន្ធ​អេកូឡូ​ស៊ី ការ​កសាង​អនាគត​រួម​គ្នា និង​បាន​ពិនិត្យ និង​ពិភាក្សា​លើសកម្ម​ភាព​ការងារ (អនាគត​រួម​គ្នា សម្រាប់​ជីវិត​ទាំង​អស់គ្នា​នៅ​លើ​ផែន​ដី)។

ក្រសួង​បន្ត​ថា កិច្ច​ប្រជុំ​នោះ​ផ្តោត​ទៅលើ​ការ​លើក​កម្ពស់ ដល់​ប្រព័ន្ធ​អេកូ​ឡី​ស៊ី​សម្រាប់​ជា​មធ្យោ​បាយ ដល់​ការ​ធានា​បាន​នូវ​អាហារ សុខ​ភាព ការ​ងារ ពារ​ណិជ្ជ​កម្ម និង​ការអ​ប់រំ ការ​ផ្សារ​ភ្ជាប់​រវាង​ថវិកា និង​ការ​កសាង​សមត្ថ-​ភាព​ដើម្បី​លើក​កម្ពស់​ប្រព័ន្ធ​អេកូឡូ​ស៊ី ការ​លើក​កម្ពស់​សកម្ម​ភាព និង​គំនិត​ផ្តួច​ផ្តើម​ក្នុង​ការ​អនុវត្ត ​រវាង​ជីវ​ចម្រុះ ការ​ប្រែ​ប្រួល​អាកាស​ធាតុ ដីនិង​សមុទ្រ​។

ទន្ទឹម​នេះ​ដែរ​តាម​រយៈ​កិច្ច​ប្រជុំ​កំពូល​នេះ បណ្តាថ្នា​ក់​ដឹក​នាំ ក៏បាន​បន្ត​កិច្ច​ពិភាក្សា​លើប្រធាន​បទ​ចំនួ​ន ៤ ជា​បន្ត​ទៀតរួម​មាន​ ១-ការ​យក​ចិត្ត​ទុក​ដាក់​ស្តារ​ធន​ធាន​ជីវ​ចម្រុះ​ឡើង​វិញ ២-ការ​លុប​បំបា​ត់​បញ្ហានិង​កង្វះ​ខាង​ហិរញ្ញប្បទា​ន​ជីវចម្រុះ និង​ការ​ធានា​នូវ​មធ្យោ​បាយ​សម្រាប់​ការ​អនុវត្ត ៣-​ការ​អភិរក្ស​ជីវ​ចម្រុះ និង​ការ​អភិវឌ្ឍ​ដោយ​ចរី​ភាព និង​ទី៤- ចំណេះ​ដឹង​ការ​អនុ​វត្ត និង​ការ​បែង​ចែក​ផល​ប្រយោ​ជន៍​៕