
ទិដ្ឋភាពគ្រោះថ្នាក់ចរាចរណ៍រវាងរថភ្លើងនិងរថយន្ត នៅលើផ្លូវជាតិលេខ ៤។ រូបថត FB
ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី ១៤ តុលា បញ្ចប់ជាស្ថាពរ រឿងគ្រោះថ្នាក់ចរាចរណ៍រវាងរថភ្លើង និងរថយន្តនៅលើផ្លូវជាតិលេខ ៤ កាលពីថ្ងៃទី ១៣ ខែតុលា បណ្ដាលឱ្យអ្នកបើកបររថយន្តម្នាក់ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។
សេចក្តីប្រកាសព័ត៌មានដដែលនេះ បានឱ្យដឹងថា៖ «ករណីឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍រវាងរថភ្លើងបានប៉ះទង្គិចជាមួយនឹងរថយន្តសាំងយ៉ុងនៅវាលរេញ ត្រូវបានដោះស្រាយបញ្ចប់រួចរាល់ជាស្ថាពរហើយ នៅវេលាព្រឹកថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០២១ នេះ។ សមត្ថកិច្ចមិនបានឃាត់ខ្លួនអ្នកបើករថភ្លើងនោះឡើយ ដោយគ្រាន់តែធ្វើការសាកសួរព័ត៌មានមួយចំនួនតែប៉ុណ្ណោះ។ បច្ចុប្បន្ននេះអ្នកបើករថភ្លើងក៏ត្រូវបានអនុញ្ញាតឱ្យវិលត្រលប់ទៅកាន់គេហដ្ឋានវិញផងដែរ»៕
វីដេអូ៖