បាត់ដំបងៈ នគរបាល​ការពារ​ព្រំដែន​ កម្ពុជា-ថៃ ខេត្តបាត់ដំបង បាន​ឃាត់​ខ្លួន​មេ​ខ្យល់ ៣​ នាក់ ​និង​ពលរដ្ឋ ៥ ​នាក់ ខណៈ​ពួកគេ​បម្រុង​ឆ្លង​ដែន​ចូល​ទឹក​ដី​ថៃ ដោយ​ខុស​ច្បាប់​ នៅ​ថ្ងៃ​ទី​ ១៥ ខែ​តុលា នៅ​ភូមិ​គីឡូ ១៣ ឃុំ​សន្តិភាព ស្រុក​សំពៅលូន។

គេហទំព័រ​អគ្គស្នងការ​នគរបាលជាតិ​បញ្ជាក់​ថា៖ «ក្នុង​ប្រតិបត្តិការ​ខាង​លើ កម្លាំង​ចម្រុះ​បាន​ឃាត់​ខ្លួន​មនុស្ស​ចំនួន ៨​ នាក់ (ស្រី ១ នាក់) ក្នុង​នោះ​មេខ្យល់ ៣ ​នាក់ (ស្រី ១ នាក់)»។

ប្រភព​ដដែល​បញ្ជាក់​ថា សមត្ថកិច្ច​ដក​ហូត​បាន​រថយន្ដ ១​ គ្រឿង និង​ម៉ូតូ ២ គ្រឿង។ ក្រោយ​ឃាត់​ខ្លួន សមត្ថកិច្ច​បាន​ធ្វើ​ការ​អប់រំ​ណែនាំ និងបាន​ប្រគល់​អ្នក​ទាំង ៨​ នាក់​នេះ រួម​ទាំង​វត្ថុ​តាង ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ សំពៅលូន ដើម្បី​អនុវត្ត​តាម​នីតិវិធី​បន្ត៕