ភ្នំពេញៈ ជនសង្ស័យ ចំនួន ៣០ នាក់ (ស្រី ២ នាក់) ត្រូវបាន​សមត្ថកិច្ចឃាត់ខ្លួនក្នុង​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន ចំនួន ១៥ ករណី នៅ​ទូទាំងប្រទេស​នៅ​ថ្ងៃទី ១៥ ខែតុលា​។

​ក្នុងចំណោម​ជនសង្ស័យ​ទាំង ៣០ នាក់​នោះ រួមមាន​ជួញដូរ​ចំនួន ១៤ ករណី ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន ២៤ នាក់ និង​ប្រើប្រាស់​ ១ ករណី ​ឃាត់ខ្លួន​បាន ៦ នាក់​។ នេះ​បើតាម​ការចុះផ្សាយ​របស់​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​នៅ​ថ្ងៃទី​ ១៥​ តុលា​។

​វត្ថុតាងដែល​ចាប់​យកបាន​រួមមាន​គ្រឿងញៀន មេ​តំ​ហ្វេ តា​មីន (Ice) ចំនួន ៥៣៩,៨៨ ក្រាម និង ២០​ កញ្ចប់​តូច​។

​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិបាន​បញ្ជាក់ថា លទ្ធផល​នៃ​ការបង្ក្រាប​គ្រឿងញៀន​នេះ ខាង​មន្ទីរ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បង្ក្រាបបាន​ការជួញដូ​រ​ចំនួន ​១០ ករណី ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំន​នួន ១៦ នាក់ (​ស្រី ២ នាក់​) ចាប់យក Ice ៤៨៦,៩៣ ក្រាម និង​ក្រៅពីនេះ មានការ​បង្ក្រាប​នៅ​ខេត្តបាត់ដំបង កំពង់ចាម កំពង់ស្ពឺ កណ្តាល ព្រៃវែង និង​ខេត្តសៀមរាប​៕​