ភ្នំពេញៈ គណៈកម្មការ​អន្តរក្រសួង​ ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ១៩ (គ.អ.ក) ប្រកាស​នៅ​ព្រឹក​នេះ​ថា សមត្ថកិច្ច​បាន​ឃាត់​មនុស្ស​ធ្វើការ​អប់រំ​ និង​ពិន័យ​ចំនួន ១៥ នាក់​ពាក់ព័ន្ធ​ករណី​ល្មើស​វិធានការ​រដ្ឋបាល និង​វិធានការ​សុខាភិបាល​កាលពី​ម្សិលមិញ។

តាម​សេចក្តី​ជូនដំណឹង (គ.អ.ក) នៅ​ព្រឹក​ថ្ងៃទី ១៦ ខែ​តុលា​នេះ​បានឱ្យដឹងថា សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​ធ្វើការ​អប់រំ និង​ពិន័យ​ចំនួន ១៥ នាក់​ពាក់ព័ន្ធ​ករណី​ល្មើស​វិធានការ​រដ្ឋបាល និង​វិធានការ​សុខាភិបាល នៅ​ថ្ងៃទី ១៥ ខែតុលា ប៉ុន្តែ​មិនមាន​យានយន្ត​ល្មើស​វិធានការ​នោះទេ។

ក្នុង​សេចក្តី​ជូនដំណឹង​បាន​បញ្ជាក់ថា នៅ​ថ្ងៃ​ដដែល​នោះ សមត្ថកិច្ច​បាន​អនុវត្ត​វិធានការ​ច្បាប់​ចំនួន ១៤ ករណី ដោយ​ពិន័យ​ជា​ប្រាក់​បាន​ចំនួន ៣ ២០០ ០០០ រៀល អនុវត្ត​វិធានការ​ផ្សព្វផ្សាយ​ច្បាប់​បាន​ចំនួន ៥១៧ ទីតាំង និង​ធ្វើ​ការអប់រំ​តាម​គោលដៅ​ចរាចរណ៍​ផ្លូវគោក ២៣៦ នាក់ ធ្វើដំណើរ​តាម​យានយន្ត ១៤៩ គ្រឿង៕