
អភិបាលខេត្តព្រះសីហនុចុះសួរសុខទុក្ខ និងលើកទឹកចិត្តប្រជាការពារ និងបុគ្គលិកអនាម័យ ដែលខិតខំសម្អាតឆ្នេរ និងបានឧបត្ថម្ភក្នុងម្នាក់ៗចំនួនទឹកប្រាក់ ៥ ម៉ឺនរៀល។ រដ្ឋបាលខេត្តព្រះសីហនុ
សីហនុៈ អភិបាលខេត្តព្រះសីហនុចុះសួរសុខទុក្ខ និងលើកទឹកចិត្តប្រជាការពារ និងបុគ្គលិកអនាម័យ ដែលខិតខំសម្អាតឆ្នេរ ស្ថិតនៅក្នុងភូមិសាស្ត្រ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ នៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២១ និងបានឧបត្ថម្ភក្នុងម្នាក់ៗចំនួនទឹកប្រាក់ ៥ ម៉ឺនរៀល។
រដ្ឋបាលខេត្តព្រះសីហនុបានឱ្យដឹងថា ការចុះសួរសុខទុក្ខ និងលើកទឹកចិត្តនេះ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានកោតសរសើរពីការខិតខំរបស់បងប្អូនអនាម័យទាំងអស់ ដែលបានសម្អាតឆ្នេរ និងរើសកម្ទេចថ្មចេញពីឆ្នេរ។
រដ្ឋបានខេត្តនេះបញ្ជាក់បន្ថែមថាលើសពីនោះទៀតលោកអភិបាលខេត្តបានណែនាំឱ្យអ្នកចូលរួមសកម្មភាពនេះបន្តចូលរួមសម្អាតបន្ថែមទៀត ដើម្បីសោភណ្ឌឆ្នេរសមុទ្ររបស់ទាំងអស់គ្នា។ ជាមួយគ្នានេះ លោកក៏បានឧបត្ថម្ភថវិកាដល់លើកទឹកចិត្តដល់ប្រជាការពារ និងបុគ្គលិកអនាម័យក្នុងម្នាក់ៗ ៥០ ០០០ រៀលផងដែរ៕