
ការចុះល្បាតរួមគ្នាដោយក្រុមមន្ត្រីឧទ្យានុរក្សរបស់ក្រសួងបរិស្ថានក៏ដូចជាអង្គការសម្ព័ន្ធមិត្តសត្វព្រៃនៅខេត្តពោតិ៍សាត់បានបញ្ឈប់ និងរឹបអូសរថយន្តដឹកឈើប្រណីតមួយគ្រឿង។ Wildlife Alliance Cambodia
ភ្នំពេញៈ អង្គារសម្ព័ន្ធមិត្តសត្វព្រៃអះអាងថា ការកាប់ឈើខុសច្បាប់កំពុងសម្លាប់តំបន់ជួរភ្នំក្រវាញ ដែលជាព្រៃមួយក្នុងចំណោមព្រៃរងទឹកភ្លៀងដែលពុំទាន់រងផលប៉ះពាល់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានឱ្យដឹងថា ការចុះល្បាតរួមគ្នាដោយក្រុមមន្ត្រីឧទ្យានុរក្សរបស់ក្រសួងបរិស្ថានក៏ដូចជាអង្គការសម្ព័ន្ធមិត្តសត្វព្រៃនៅខេត្តពោតិ៍សាត់បានបញ្ឈប់ និងរឹបអូសរថយន្តដឹកឈើប្រណីតមួយគ្រឿងនៅថ្ងៃទី ១៤ ខែតុលា។
អង្គការនេះអះអាងថា៖ «ការកាប់ឈើខុសច្បាប់កំពុងសម្លាប់តំបន់ជួរភ្នំក្រវាញដែលជាព្រៃមួយក្នុងចំណោមព្រៃរងទឹកភ្លៀងដែលពុំទាន់រងផលប៉ះពាល់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍»។
បើតាមអង្គការសម្ព័ន្ធមិត្តសត្វព្រៃ មន្ត្រីនគរបាលយុត្តិធម៌នៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់កំពុងចងក្រងសំណុំរឿងបទល្មើសធនធានធម្មជាតិ ដើម្បីបញ្ជូនទៅតុលាការ។ ទាក់ទងនឹងបទល្មើសព្រៃឈើនេះដែរ អង្គការនេះបញ្ជាក់ថា ឆ្នាំមុន ក្រុមមន្ត្រីឧទ្យានុរក្សក្នុងតំបន់ជួរភ្នំក្រវាញបានដកហូតឈើខុសច្បាស់ជាង ២០០ ម៉ែត្រគុបផងដែរ៕