ភ្នំពេញៈ ក្រសួង​សុខាភិបាល​បាន​ប្រកាស​នៅ​ថ្ងៃទី ១៦ តុលា ពី​ការរកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូវីដ ១៩ ចំនួន ២៦៧ នាក់ និង​អ្នកស្លាប់​ដោយសារ​ជំងឺ​នេះ​ចំនួន ២៤ នាក់​បន្ថែមទៀត ខណៈ​អ្នកជា​សះស្បើយ​ថ្មី​មាន ៣១១ នាក់។

ក្រសួង​បានប្រកាស​ថា ក្នុងចំណោម​អ្នក​ឆ្លង​ថ្មី​ចំនួន ២៦៧ នាក់​នេះ មាន​ករណី​នាំចូល​ពី​ក្រៅប្រទេស​មាន​ចំនួន ១៦ នាក់។

បើតាម​ក្រសួង​សុខាភិបាល​គិត​ត្រឹម​ព្រឹក​ថ្ងៃទី ១៦ តុលា កម្ពុជា​មាន​អ្នក​វិជ្ជមាន​ជំងឺ​កូវីដ ១៩ សរុប​ចំនួន ១១៦ ៤០៧ នាក់ អ្នកជា​សះស្បើយ​មាន ១១០ ៤៦៥ នាក់ ខណៈ​អ្នក​ស្លាប់មាន ២ ៦៣៤ នាក់៕