បាត់ដំបងៈ រដ្ឋបាលខេត្ត​បាត់ដំបង ជូនដំណឹង​ឱ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ដោយសារ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ប៉ែក​ខាងលើ​ស្រុក​សំឡូត និង​បាន​ហូរ​បន្ត​ចូលក្នុង​ស្ទឹង​សង្កែ ធ្វើឱ្យ​ទឹក​ឡើង​ខ្ពស់នៅ​ថ្ងៃទី ​១៦ ខែតុលា​នេះ​។

​តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក រដ្ឋបាល​បាល​ខេត្តបាត់ដំបង នៅថ្ងៃនេះ​បានប្រកាស​ជម្រាបជូន​ដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​រស់នៅក្នុង​ខេត្តបាត់ដំបង ជាពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​បណ្តោយ​ដងស្ទឹង​ទាំងអស់​ឱ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បញ្ហា​ទឹកជំនន់​ដែល​អាច​ជន់​លិច​ស្ទឹង​សង្កែ​។

​រដ្ឋបាលខេត្ត​នេះ​បញ្ជាក់ថា​៖ «​ដោយសារ​មាន​ភ្លៀង​ធ្លាក់​ច្រើន​នៅ​ប៉ែក​ខាងលើ ស្រុក​សំឡូត ហើយ​បាន​បន្ត​ហូរ​ចូលក្នុង​ស្ទឹង​សង្កែ ធ្វើឱ្យ​ទឹកស្ទឹង​សង្កែ​មានការ​កើនឡើង​ខ្ពស់ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​បង្កើន​ការប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ពស់បំផុត​»៕​

វីដេអូ៖