​ភ្នំពេញៈ អាជ្ញាធរ​កម្ពុជា​ប្រចាំ​ប្រទេស​ចិន បាន​សហការ​ជាមួយ​អាជ្ញាធរ​ចិន​ជួយសង្គ្រោះ​ស្ត្រី​កម្ពុជា​ចំនួន ​៤ ​នាក់ និង​ទារក​ម្នាក់ ដែល​រស់នៅក្នុង​ប្រទេស​ចិន ​ដោយ​ខុសច្បាប់​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​។​

​លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស​បញ្ជាក់​នៅ​ថ្ងៃទី​ ១៦ ខែតុលាថា​៖ «​ស្ថាន​អគ្គ​កុង​ស៊​ល​កម្ពុជា​ប្រចាំ​ទីក្រុង​ណាន​នី​ង ប្រទេស​ចិន បាន​សហការ​អន្តរាគមន៍​ជាមួយ​អាជ្ញាធរ​ចិន ជួយសង្គ្រោះ​ស្ត្រី​ខ្មែរ​ចំនួន​៤ ​នាក់ និង​ទារក​ម្នាក់ ដែល​មក​រស់នៅក្នុង​ប្រទេស​ចិន​ ដោយ​ខុសច្បាប់​ឱ្យ​វិលត្រឡប់​មាតុប្រទេស​វិញ​»​។​

​បើតាម​លោក កុយ គួ​ង ស្ត្រី​កម្ពុជា​ទាំងនោះ​គ្រោង​មកដល់​ប្រទេស​កម្ពុជា ​តាម​ជើងយន្តហោះ «CZ8313» នៅ​ថ្ងៃទី​ ២៥ ខែតុលា នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​៕​