The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - កម្លាំង​ការពារ​ព្រំដែន​កម្ពុជា​-​ថៃ ខេត្តបាត់ដំបងឃាត់ខ្លួន​ពលករ​ ៥៦​ នាក់ និង​មេខ្យល់​ម្នាក់​បម្រុង​ឆ្លងដែន​ចូល​ទឹកដី​ថៃ​ដោយ​ខុសច្បាប់​នៅ​ថ្ងៃទី​ ១៦ តុលា​




កម្លាំង​ការពារ​ព្រំដែន​កម្ពុជា​-​ថៃ ខេត្តបាត់ដំបងឃាត់ខ្លួន​ពលករ​ ៥៦​ នាក់ និង​មេខ្យល់​ម្នាក់​បម្រុង​ឆ្លងដែន​ចូល​ទឹកដី​ថៃ​ដោយ​ខុសច្បាប់​នៅ​ថ្ងៃទី​ ១៦ តុលា​

Content image - Phnom Penh Post
កម្លាំង​ការពារ​ព្រំដែន​កម្ពុជា​-​ថៃ ខេត្តបាត់ដំបងឃាត់ខ្លួន​ពលករ​ ៥៦​ នាក់ និង​មេខ្យល់​ម្នាក់​បម្រុង​ឆ្លងដែន​ចូល​ទឹកដី​ថៃ​ដោយ​ខុសច្បាប់​នៅ​ថ្ងៃទី​ ១៦ តុលា​។ រូបថត ទីបញ្ជាការវរសេនាតូចលេខ ៨១៩ ស្រុកកំរៀង-ស្រុកភ្នំព្រឹក

កម្លាំង​ការពារ​ព្រំដែន​កម្ពុជា​-​ថៃ ខេត្តបាត់ដំបងឃាត់ខ្លួន​ពលករ​ ៥៦​ នាក់ និង​មេខ្យល់​ម្នាក់​បម្រុង​ឆ្លងដែន​ចូល​ទឹកដី​ថៃ​ដោយ​ខុសច្បាប់​នៅ​ថ្ងៃទី​ ១៦ តុលា​

បាត់ដំបងៈ កម្លាំង​ការពារ​ព្រំដែន​កម្ពុជា​-​ថៃ ខេត្តបាត់ដំបងឃាត់ខ្លួន​ពលករ​កម្ពុ​ជា​ ៥៦​ នាក់ និង​មេខ្យល់​ម្នាក់​បម្រុង​ឆ្លងដែន​ចូល​ទឹកដី​ថៃ​ដោយ​ខុសច្បាប់​នៅ​ថ្ងៃទី​ ១៦ ខែតុលា នៅ​ភូមិ​អូរ​ក្រូច ឃុំ​បឹង​រាង ស្រុក​កំរៀង​។​

​ហ្វេ​ស​ប៊ុ​ក​ទីបញ្ជាការ​វរ​សេនា​តូច​លេខ ៨១៩ ស្រុក​កំរៀង​-​ស្រុក​ភ្នំព្រឹក​បញ្ជា​ក់នៅ​ថ្ងៃទី ​១៦ ខែតុលាថា​៖ «​កម្លាំងយោធា​សហការ​ជាមួយ​ទាហាន​ឈុតខ្មៅ​ថៃ ធ្វើការ​ទប់ស្កាត់​ពលក​រ​លួច​ឆ្លងដែន​ដោយ​មិន​ស្របច្បាប់ ចូលក្នុង​ទឹកដី​ថៃ នៅ​ចំណុច​ចន្លោះ​បង្គោល​សីមា​លេខ ​53​ និង ​54 ភូមិសាស្ត្រ​ភូមិ​អូរ​ក្រូច ឃាត់ខ្លួន​មនុស្ស​ចំនួន ៥៧ ​នាក់​។ ក្រោយពី​សួរនាំ​បានកំណត់​មុខសញ្ញា​សង្ស័យ​មេខ្យល់​ចំនួន​ ១​ នាក់ ​ក្នុងចំណោម​ពលករ​ចំនួន​ ៥៧ ​នាក់​»​។

​ក្រោយពី​ឃាត់ខ្លួន កម្លាំងយោធា​បានធ្វើ​កំណត់ហេតុ និង​ប្រគល់​អ្នក​ទាំង ៥៧ នាក់​នេះ​ទៅឱ្យ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កំរៀង​ ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់​បន្ត​៕​

អត្ថបទគួរចាប់អារម្មណ៍