
កងកម្លាំងចូលរួមប្រជុំជួរ ដើម្បីត្រៀមចេញល្បាត ការពារសន្តិសុខ សណ្តាប់ធ្នាប់ និងបង្ការទប់ស្កាត់ បទល្មើសនានា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ រូបថត ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ភ្នំពេញៈ គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ ១៩ (គ.អ.ក) ប្រកាសនៅព្រឹកនេះថា គ្មានការអនុវត្តវិធានការច្បាប់ ពាក់ព័ន្ធករណីល្មើសវិធានការរដ្ឋបាល និងវិធានការសុខាភិបាលទេ កាលពីម្សិលមិញ ប៉ុន្តែសមត្ថកិច្ចបានធ្វើការអប់រំតាមគោលដៅចរាចរណ៍ផ្លូវគោកចំនួន ១១៥ នាក់។
តាមសេចក្តីជូនដំណឹង (គ.អ.ក) នៅព្រឹកថ្ងៃទី ១៨ ខែតុលានេះ បានឱ្យដឹងថា មិនមានការអនុវត្តវិធានការច្បាប់ពាក់ព័ន្ធករណីល្មើសវិធានការរដ្ឋបាល និងសុខាភិបាល នៅថ្ងៃទី ១៧ ខែតុលា ប៉ុន្តែសមត្ថកិច្ចបានអនុវត្តវិធានការផ្សព្វផ្សាយច្បាប់បានចំនួន ៤៣៩ ទីតាំង អប់រំតាមគោលដៅចរាចរណ៍ផ្លូវគោក ១១៥ នាក់ ធ្វើដំណើរដោយយានយន្ត ៧៨ គ្រឿង៕