ភ្នំពេញៈ គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ ១៩ (គ.អ.ក) ប្រកាសនៅព្រឹកនេះថា សមត្ថកិច្ចបានធ្វើការអប់រំតាមគោលដៅចរាចរណ៍ផ្លូវគោកចំនួន ១៥១ នាក់ ប៉ុន្តែគ្មានការអនុវត្តវិធានការច្បាប់ពាក់ព័ន្ធករណីល្មើសវិធានការរដ្ឋបាល និងវិធានការសុខាភិបាលទេ កាលពីម្សិលមិញ។
តាមសេចក្តីជូនដំណឹង (គ.អ.ក) នៅព្រឹកថ្ងៃទី ១៩ ខែតុលានេះ បានឱ្យដឹងថា មិនមានការអនុវត្តវិធានការច្បាប់ពាក់ព័ន្ធករណីល្មើសវិធានការរដ្ឋបាល និងសុខាភិបាលនៅថ្ងៃទី ១៨ ខែតុលា ប៉ុន្តែសមត្ថកិច្ចបានអនុវត្តវិធានការផ្សព្វផ្សាយច្បាប់បានចំនួន ២៥១ ទីតាំង អប់រំតាមគោលដៅចរាចរណ៍ផ្លូវគោក ១៥១ នាក់ ធ្វើដំណើរដោយយានយន្ត ៨៨ គ្រឿង៕