ភ្នំពេញៈ គណៈកម្មការ​អន្តរ​ក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ១៩ (គ.អ.ក) ប្រកាស​នៅ​ព្រឹក​នេះ​ថា សមត្ថកិច្ច​បាន​ធ្វើ​ការ​អប់រំ​តាម​គោលដៅ​ចរាចរណ៍​ផ្លូវ​គោក​ចំនួន ២៧៩ នាក់ ប៉ុន្តែ​គ្មាន​ការ​អនុវត្ត​វិធានការ​ច្បាប់​ពាក់ព័ន្ធ​ករណី​ល្មើស​វិធានការ​រដ្ឋបាល និង​វិធានការ​សុខាភិបាល​ទេ។

តាម​សេចក្តី​ជូន​ដំណឹង (គ.អ.ក) នៅ​ព្រឹក​ថ្ងៃទី ២០ ខែ​តុលា​នេះ បាន​ឱ្យ​ដឹង​ថា មិន​មាន​ការ​អនុវត្ត​វិធានការ​ច្បាប់​ពាក់ព័ន្ធ​ករណី​ល្មើស​វិធានការ​រដ្ឋបាល និង​សុខាភិបាល​នៅ​ថ្ងៃទី ១៩ ខែ​តុលា ប៉ុន្តែ​សមត្ថកិច្ច​បាន​អនុវត្ត​វិធានការ​ផ្សព្វផ្សាយ​ច្បាប់​បាន​ចំនួន ៦០១ ទីតាំង និង​អប់រំ​តាម​គោលដៅ​ចរាចរណ៍​ផ្លូវ​គោក ២៧៩ នាក់ ធ្វើ​ដំណើរ​ដោយ​យានយន្ត ១៦៧ គ្រឿង៕