ភ្នំពេញៈ គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ (​គ.អ.ក) ប្រកាស​នៅ​ព្រឹក​នេះ​ថា សមត្ថកិច្ច​បាន ធ្វើការ​អប់រំ​តាម​គោលដៅ​ចរាចរណ៍​ផ្លូវគោក​ចំនួន ២១៩ ​នាក់ ប៉ុន្តែ គ្មាន​ការអនុវត្ត​វិធានការ​ច្បាប់ ពាក់ព័ន្ធ​ករណី​ល្មើស​វិធានការ​រដ្ឋបាល និង​វិធានការ​សុខាភិបាល​ទេ​កាលពី​ម្សិលមិញ​។

តាម​សេចក្តី​ជូនដំណឹង (​គ.អ.ក) នៅ​ព្រឹក​ថ្ងៃទី ២១ ខែតុលា បានឱ្យ​ដឹងថា មិនមាន​ការអនុវត្ត​វិធានការ​ច្បាប់​ពាក់ព័ន្ធ​ករណី​ល្មើស​វិធានការ​រដ្ឋបាល និង​សុខាភិបាល​ទេ​នៅ​ថ្ងៃទី​ ២០ ខែតុលា ប៉ុន្តែ​សមត្ថកិច្ច​បាន​អនុវត្ត​វិធានការ​ផ្សព្វផ្សាយ​ច្បាប់​បាន​ចំនួន ៥៣៧ ​ទីតាំង និង​អប់រំ​តាម​គោលដៅ​ចរាចរណ៍​ផ្លូវគោក ២១៩ ​នាក់ ធ្វើដំណើរ​ដោយ​យានយន្ត ១៤១ ​គ្រឿង​៕