ភ្នំពេញៈ ក្រសួង​សុខាភិ​បាល​បាន​ប្រកាស​នៅ​ថ្ងៃទី​ ២១​ ខែ តុលា ឆ្នាំ ២០២១​ នេះ​ថា មនុស្ស​ចំនួន​ ១១ ​នាក់​បន្ថែម​ទៀត​បាន​ស្លាប់​ ដោយ​សារ​ជំងឺ​កូ​វីដ ១៩ ​ក្នុងនោះ​មាន ៧​នាក់​ មិនបាន​ចាក់​វ៉ាក់​សាំង រីឯ​អ្នក​ឆ្លង​ថ្មីរកឃើញ​ជាង​ ១០០ នាក់ ​និងអ្នក​ជាសះស្បើយមាន​ជាង ​៣០០ ​នាក់។

សេចក្តី​ប្រកាស​បាន​បញ្ជាក់​ថា ក្រសួង​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​កូ​វីដ ១៩ បន្ថែម​ទៀត​ចំនួន​ ១៥១​ (PCR) ​នាក់ ​និង​អ្នកជា​សះ​ស្បើយចំនួន ៣៦៦ នាក់​ ក្នុងនោះ​មាន​ករណី​ឆ្លង​សហគមន៍ ​១៣០ នាក់ និង​អ្នកដំ​ណើរ​ពី​បរទេសចំនួន ២១​ នាក់។

គិត​ត្រឹម​ព្រឹកថ្ងៃទី ២១​ ខែ តុលា ​ឆ្នាំ ២០២១ កម្ពុ​ជាមាន​អ្នក​ឆ្លង​វីរុស​កូ​វីដ ១៩ សរុប​ចំនួន​ ១១៧ ៣៥២ នាក់ អ្នកជា​សះ​ស្បើយ​សរុប​ចំនួន ១១២ ​០៥៦ នាក់ និង​អ្នកស្លាប់​មាន​រហូតដល់ ២ ៧០៤ នាក់៕