ភ្នំពេញៈ គិតត្រឹម​ថ្ងៃទី ២១ តុលា អ្នកដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ ចាប់ពី​អាយុ ១៨ ឆ្នាំឡើងទៅ មានជាង ៩,៩ លាននាក់ ឬ​ស្មើនឹង ៩៩ ភាគរយ បើធៀប​នឹង​ចំនួន​ប្រជាជន​គោលដៅ ១០ លាននាក់។ នេះ​បើយោង​តាម​របាយការណ៍​របស់​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវីដ ១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស។

 

របាយការណ៍​បាន​ឱ្យដឹង​ថា កុមារ និង​យុវវ័យ​អាយុ​ពី ១២ ឆ្នាំឡើងទៅ ដល់ក្រោម ១៨ ឆ្នាំ ដែលបាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ មាន​ចំនួន​ជិត ១,៨ លាននាក់ ឬ​ស្មើនឹង ៩០ ភាគរយ បើ​ធៀប​នឹង​ចំនួន​គោលដៅ​ជាង ១,៩ លាននាក់ ខណៈ​កុមារ​អាយុ​ពី ៦ ឆ្នាំ ដល់ក្រោម ១២ ឆ្នាំ ដែលបាន​ចាក់វ៉ាក់សាំង​នេះ​មាន​ជិត ១,៩ លាននាក់ ឬ​ស្មើ ៩៩ ភាគរយ ធៀប​នឹង​ចំនួន​គោលដៅ​ជិត ១,៩ លាននាក់។

 

ប៉ុន្តែ​បើធៀប​ចំនួន​ប្រជាជន​សរុប​ទាំង ១៦ លាននាក់ អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​មាន​ចំនួន ៨៥ ភាគរយ។ នេះបើ​តាម​របាយការណ៍​ដដែល៕