The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - នគរបាល​គ្រោង​បញ្ជូន​ជន​សង្ស័យ​ម្នាក់​ទៅ​តុលាការ រាជធានី​ភ្នំពេញ​ពាក់​ព័ន្ធ​នឹង​ការ​ប្រទូស្តកេរ្តិ៍ភេទ​ក្មេងស្រី




នគរបាល​គ្រោង​បញ្ជូន​ជន​សង្ស័យ​ម្នាក់​ទៅ​តុលាការ រាជធានី​ភ្នំពេញ​ពាក់​ព័ន្ធ​នឹង​ការ​ប្រទូស្តកេរ្តិ៍ភេទ​ក្មេងស្រី

Content image - Phnom Penh Post
នគរបាលឃាត់ខ្លួន​ជន​សង្ស័យ​ម្នាក់ (ស្តាំ) រឿង​បៀតបៀន​កេរ្តិ៍​ខ្មាស​ក្មេង​ស្រី អាយុ ៧​ឆ្នាំ​ម្នាក់​នៅ​ក្នុង​ភូមិរលួស សង្កាត់​ជើងឯក កាល​ពី​ថ្ងៃ​ទី​២០ ខែ​តុលា។ រូបថត នគរបាល

នគរបាល​គ្រោង​បញ្ជូន​ជន​សង្ស័យ​ម្នាក់​ទៅ​តុលាការ រាជធានី​ភ្នំពេញ​ពាក់​ព័ន្ធ​នឹង​ការ​ប្រទូស្តកេរ្តិ៍ភេទ​ក្មេងស្រី

ភ្នំពេញៈ នគរបាលខណ្ឌដង្កោ​គ្រោង​បញ្ជូន​យុវជន​ម្នាក់​ទៅ​តុលាការ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​សៅរ៍​ទី​២៣ ខែ​តុលា​នេះ ក្រោយ​ពី​ធ្វើ​ការ​ឃាត់ខ្លួន​ជន​សង្ស័យ​រូប​នេះរឿង​បៀតបៀន​កេរ្តិ៍​ខ្មាស​ក្មេង​ស្រី អាយុ ៧​ឆ្នាំ​ម្នាក់​នៅ​ក្នុង​ភូមិរលួស សង្កាត់​ជើងឯក កាល​ពី​ថ្ងៃ​ទី​២០ ខែ​តុលា។

លោក ជីម ស៊ីថា អធិការ​នគរបាល​ខណ្ឌ​ដង្កោ​បាន​បញ្ជាក់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​សុក្រ​ថា៖ «ឯកសារ​អី​យើង​បាន​រៀប​ចំ​រួច​អស់​ហើយ។ ស្អែក​ព្រឹក​នឹង​បញ្ជូន​ទៅ​តុលាការ​ហើយ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ប្រទូស្ត​កេរ្តិ៍​ភេទ​ក្មេង»។

លោក មាន វណ្ណថុន នាយ​ប៉ុស្តិ៍​ជើងឯក​បាន​ឱ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​ពាក្យ​បណ្តឹង​របស់​គ្រួសារ​ក្មេងស្រី​រងគ្រោះ នគរបាល​បាន​ចុះ​ទៅ​ ឃាត់​ខ្លួន​ជន​ង្ស័យ​ម្នាក់ អាយុ ២៥​ឆ្នាំ កាល​ពី​ថ្ងៃ​ទី ២១ ខែ​តុលា​នេះ។ ជន​សង្ស័យ​គឺជា​កម្មករ​នៅ​រោងចក្រ​កាត់ដេរ​មួយ ដែល​បាន​ជួលបន្ទប់​ស្នាក់​នៅ​ជិត​បន្ទប់​ក្មេងស្រី​រងគ្រោះ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​ពេល​ដែល​ក្មេងស្រី​រងគ្រោះ​នៅ​បន្ទប់​ជួល​​តែ​ម្នាក់​ឯង ខណៈ​ដែលឪពុក​ម្តាយ​ចេញ​ទៅ​ធ្វើការ។

លោក​បន្ត​ថា ក្រៅ​ពី​សុំ​ឱ្យ​នគរបាល​ចាត់​ការ​ជន​សង្ស័យ​តាម​នីតិវិធី​ច្បាប់ ឪពុកម្តាយ​ក្មេងស្រី​រងគ្រោះ​ក៏​បាន​ប្តឹង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ផងដែរ។ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​បន្ថែម​ទៀត​នោះ​ទេ៕

អត្ថបទគួរចាប់អារម្មណ៍