ភ្នំពេញៈ គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​១៩ (គ.អ.ក) ប្រកាស​នៅ​ព្រឹក​នេះ​ថា បាន​អនុវត្តវិធាន​ការ​អប់រំ​ផ្សព្វផ្សាយ​ច្បាប់ ៥៩៥​ទីតាំង ប៉ុន្តែ គ្មាន​ការ​អនុវត្តវិធានការ​ច្បាប់ ពាក់ព័ន្ធ​ករណី​ល្មើស​វិធានការ​រដ្ឋបាល និង​វិធានការ​សុខាភិបាល​ទេ។

តាម​សេ​ចក្តីជូនដំណឹង (គ.អ.ក) នៅព្រឹកថ្ងៃទី២៣ ខែ​តុលានេះ​បាន​ឱ្យដឹង​ថា មិន​មាន​ការ​អនុវត្តវិធានការ​ច្បាប់​ពាក់​ព័ន្ធ​ករណីល្មើស​វិធានការ​រដ្ឋបាល និង​សុខាភិបាល និង​ធ្វើការ​អប់រំ​តាម​គោលដៅ​ចរាចរណ៍​នោះ​ទេ នៅ​ថ្ងៃទី២២ ខែតុលា ប៉ុន្តែ​សមត្ថកិច្ច​បាន​អនុវត្តវិធានការ​ផ្សព្វផ្សាយ​ច្បាប់ បាន​ចំនួន ៥៩៥ ទីតាំង៕