កំពង់ស្ពឺៈ សមត្ថកិច្ច​ខេត្ត​កំពង់ស្ពឺ​ឃាត់​ខ្លួន​បុរស​ម្នាក់ បន្ទាប់​ពី​បើក​ត្រាក់ទ័រ​ដេញ​បុក​សមត្ថកិច្ច​ដែល​ចុះ​អនុវត្ត​ច្បាប់​រឿង​ឈូសឆាយ​ដី​ព្រៃ កាល​ពី​ថ្ងៃ​ទី​២២ ខែ​តុលា ​នៅ​ស្រុក​ឱរ៉ាល់។

ហ្វេសប៊ុក​បញ្ជាការដ្ឋាន​កងរាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ បញ្ជាក់​នៅ​ថ្ងៃ​ទី​២៣ ខែ​តុលា​ថា៖ «បុរស​ម្នាក់​ហ៊ាន​បើក​ត្រាក់ទ័រ​ដេញ​បុក​កង​កម្លាំងពេល​ចុះ​អនុវត្ត​ច្បាប់​រឿង​ឈូស​ឆាយ​ដី​ព្រៃ​របស់​រដ្ឋ ត្រូវ​បាន​ឃាត់​ខ្លួន​ភ្លាម»។

ជនសង្ស័យ​មាន​អាយុ​ ២៩​ឆ្នាំ មុខ​របរ​ជា​កសិករ មាន​ទី​លំនៅភូមិ​ល្ងឹម ឃុំ​ត្រពាំង​ជោ ស្រុក​ឱរ៉ាល់។ ក្រោយ​ឃាត់​ខ្លួន សមត្ថកិច្ច​បាន​ដកហូត​ត្រាក់ទ័រ​ចំនួន ១​គ្រឿង ម៉ាក KUBOTA។

ហ្វេសប៊ុក​ដដែល​បញ្ជាក់​ថា បច្ចុប្បន្ន ជន​សង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​បញ្ជាការដ្ឋាន​កងរាជ​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ ដើម្បី​ចាត់​ការ​តាម​នីតិវិធី រីឯ​ ត្រាក់ទ័រ​ត្រូវ​បាន​រក្សា​ទុក​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ឱរ៉ាល់៕

វីដេអូ៖