ភ្នំពេញៈ ក្រសួង​សុខាភិបាល បាន​ប្រកាស នៅ​ថ្ងៃទី ២៣ តុលា ពី​ការ​រក​ឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូវីដ១៩ ចំនួន ១៤៤​នាក់ និង​អ្នក​ស្លាប់ដោយសារ​ជំងឺ​នេះ​ចំនួន ១០ នាក់​បន្ថែម​ទៀត ខណៈ​អ្នក​ជា​សះស្បើយ​ថ្មី​មាន ២៧៥ នាក់។

ក្រសួង​បាន​ប្រកាស​ថា ក្នុង​ចំណោម​អ្នក​ឆ្លង​ថ្មី​ចំនួន ១៤៤នាក់ នេះ មាន​ករណី​នាំ​ចូល​ពី​ក្រៅ​ប្រទេស​មាន​ចំនួន ៣២​នាក់។

បើ​តាម​ក្រសួង​សុខាភិបាល គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី ២៣ តុលា កម្ពុជា​មាន​អ្នក​វិជ្ជមាន​ជំងឺ​កូវីដ១៩ សរុប​ចំនួន ១១៧ ៦៤៤​នាក់ អ្នក​ជា​សះស្បើយ​មាន ១១២ ៦៥៨នាក់ ខណៈ​អ្នក​ស្លាប់​មាន ២ ៧២៥នាក់៕