ភ្នំពេញៈ គណៈកម្មការ​អន្តរក្រសួង​ ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ (​គ.អ.ក) ប្រកាស​នៅ​ព្រឹក​នេះ​ថា បាន​អនុវត្ត​វិធានការ​អប់រំ​ផ្សព្វផ្សាយ​ច្បាប់ ៤៩៩ ​ទីតាំង ប៉ុន្តែ​គ្មាន​ការអនុវត្ត​វិធានការ​ច្បាប់​ពាក់ព័ន្ធ​ករណី​ល្មើស​វិធានការ​រដ្ឋបាល និង​វិធានការ​សុខាភិបាល​ទេ​កាលពី​ម្សិលមិញ​។

តាម​សេចក្តី​ជូនដំណឹង (​គ.អ.ក) នៅ​ព្រឹក​ថ្ងៃទី​ ២៤ ខែតុលា​នេះ​បានឱ្យដឹងថា មិនមាន​ការអនុវត្ត​វិធានការ​ច្បាប់​ពាក់ព័ន្ធ​ករណី​ល្មើស​វិធានការ​រដ្ឋបាល និង​សុខាភិបាល​ទេ​នៅ​ថ្ងៃទី ២៣ ខែតុលា ប៉ុន្តែ​សមត្ថកិច្ច​បាន​ធ្វើការ​អប់រំ​តាម​គោលដៅ​ចរាចរណ៍​ផ្លូវគោក​បាន​ចំនួន ៤៧២ ​នាក់ ធ្វើដំណើរ​តាម​យានយន្ត​ចំនួន ៣០៧ ​គ្រឿង និង​អនុវត្ត​វិធានការ​ផ្សព្វផ្សាយ​ច្បាប់ បាន​ចំនួន ៤៩៩ ទីតាំង​៕