ភ្នំពេញៈមនុស្ស​ចំនួន ​៩ នាក់​បាន​ស្លាប់​ ដោយ​សារ​ជំងឺ​កូវីដ ​១៩ ​បន្ថែម​ទៀត ដែល​ក្នុង​នោះ​មាន ៧ នាក់​មិន​បាន​ចាក់​វ៉ាក់​សាំង​កូ​វីដ ១៩ ​នោះទេ ខណៈ​ដែល​ក្រសួង​សុខាភិ​បាល​ក៏បាន​រកឃើញ​អ្នក​ឆ្លង​ថ្មី​ជាង ​១០០​ នាក់​ទៀត និង​មាន​អ្នកជា​សះ​ស្បើយ​ជាង ​៣០០​ នាក់​ផងដែរ​។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិ​បាល​នៅ​ព្រឹក​ថ្ងៃទី ​២៤ ​ខែតុលា​ឆ្នាំ ​២០២១ ​នេះ បាន​ឱ្យដឹងថា ក្រសួង​បាន​រកឃើញ​មាន​អ្នក​វិជ្ជមាន​វីរុស​កូ​វីដ១៩​ចំនួន​ ១២៨ (PCR)នាក់​ទៀត និង​មាន​អ្នក​ជា​សះស្បើយ ចំនួន ៣១៩ នាក់។ អ្នក​ដែល​បាន​រក​ឃើញ​ឆ្លង​នេះ​មាន​ករណី​ឆ្លង​សហ​គមន៍ ចំនួន ១១៤នាក់ និង​អ្នក​ដំណើរ​ពី​បរទេស ចំនួន​១៤នាក់។

គិត​ត្រឹម​ព្រឹក ថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២១ កម្ពុ​ជា​មាន​អ្នក​ឆ្លង​វីរុស​កូ​វីដ ១៩ សរុប​ទូទាំង​ប្រទេស​ចំនួន ១១៧ ៧៧២ នាក់ អ្នកជា​សះ​ស្បើយ​សរុប​ចំនួន ១១២ ៩៧៧ នាក់ និង​អ្នក​ស្លាប់​សរុប​បានកើន​ដល់ចំនួន ២ ៧៣៤ នាក់៕