ស្វាយរៀងៈ​ បន្ទាប់ពី​ទទួល​សារភាព​និង​ទទួលខុសត្រូវ​នូវ​រាល់​ទង្វើ​ដែល​បាន​ប្រព្រឹត្ត​ទៅលើ​យុវតី​អាយុ​ ១៧ ​ឆ្នាំ​រួចមក អតីត​ព្រះចៅអធិការ​វត្ត​ពោធិ៍​ពិសី យ៉ាន់ សានី បានសម្រេច​លាចាក​សិក្ខាបទ ជាថ្មី​ម្ដងទៀត​នៅ​ព្រឹក​ថ្ងៃទី​ ២៤ ខែតុលា​ឆ្នាំ ​២០២១ ដើម្បី​ត្រៀមខ្លួន​ចូល​ស្ដីដណ្ដឹង​យុវតី​រងគ្រោះ​ធ្វើជា​ភរ​យា​តាម​កិច្ចសន្យា​។ នេះ​បើតាម​ការអះអាង​ពី​អាជ្ញាធរ​មូលដ្ឋាន និង គណៈកម្មការ​អាចារ្យវត្ត​ពោធិ៍​ពិសី​។​

លោក ពិន អាន អធិការ​ស្រុក​ស្វាយជ្រុំ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ព្រះ​តេជគុណ យ៉ាន់ សានី ព្រះចៅអធិការ​វត្ត​ពោធិ៍​ពិសី ដែល​បាន​សម្រេចចិត្ត​លាចាក​សិក្ខាបទ​ដោយ​ខ្លួនឯង​សាជាថ្មី​ម្ដងទៀត បន្ទាប់ពី​យុវតី​វ័យ ​១៧ ​ឆ្នាំ បានដាក់​ពាក្យ​ប្ដឹងទៅ មេគុណ​ស្រុក​ស្វាយជ្រុំ កាលពី​ថ្ងៃទី​២២ ខែតុលា ឆ្នាំ ​២០២១ ឱ្យជួយ​ដោះស្រាយ​និង​ផ្ដល់​ភាពយុត្តិធម៌​ដល់​នាង ពាក់ព័ន្ធ​ករណី​ព្រះ​ភិក្ខុសង្ឃ យ៉ាន់ សានី បាន​ល្បួងលួងលោម​ស្នេហា​នាង​រហូតដល់​បានរួម​រ័ក​មេត្រីភាព​ជាមួយគ្នា​បានសម្រេច​ចំនួន​២​លើក ដោយ​សន្យាថា​នឹង​សឹក​ចូល​ស្ដីដណ្ដឹង​នាង​ហើយ​រៀបការ​ជាមួយ​នាង​។

ក្នុង​ពាក្យបណ្ដឹង​នោះ យុវតី​រងគ្រោះ​បាន​គូសបញ្ជាក់ថា៖ «​កាលពី​ថ្ងៃទី​ ១៣ ខែតុលា ឆ្នាំ​ ២០២១​ កន្លងមកនេះ គាត់ [​ព្រះ​តេជគុណ យ៉ាន់ សានី​]​ បាន​លាចាក​សិក្ខាបទ តាម​កិច្ចសន្យា​ស្នេហា​រវាង​គាត់​នឹង​ខ្ញុំ​។ ប៉ុន្តែ​នៅ​ថ្ងៃទី ​១៥ ខែតុលា ឆ្នាំ​ ២០២១ ក្រោយពី​មានការ​តវ៉ា​ពី​ពុទ្ធ​បរិ​ស័​ទ្ទ និង គណៈកម្មការ​អាចារ្យវត្ត ដែល​ពុំ​ដឹង​ពី​ទំនាក់ទំនង​សម្ព័ន្ធមេត្រីភាព​ស្នេហា រវាង​គាត់​នឹង​ខ្ញុំ​នោះ គាត់​ក៏បាន​បួស​ជាស​ង្ឃ​ឡើងវិញ ដែល​ធ្វើឱ្យ​ខ្ញុំ​អស់សង្ឃឹម​»​។

បើតាម​លោក ពិន អាន ក្រោយពី​បែកធ្លាយ​នូវ​រឿងរ៉ាវ​ដ៏​អាស្រូវ​នេះ អតីត​ព្រះចៅអធិការ​វត្ត​អង្គ​នេះ ក៏បាន​សារភាព​នូវ​ទោសកំហុស​របស់ខ្លួន នៅ​ចំពោះមុខ ព្រះ​អនុគុណ​ស្រុក​ស្វាយជ្រុំ ទាំង​២​គណៈ មន្ត្រី​សង្ឃ គណៈកម្មការ​អាចារ្យវត្ត​ពោធិ​ពិសី និងពុទ្ធ​បរិ​ស័​ទចំណុះជើងវត្ត​ពោធិ៍​ពិសី ព្រមទាំង​អាណាព្យាបាល​ទាំងសងខាង (​ឳ​ពុក​ម្ដាយ យុវតី​រងគ្រោះ និង ឳ​ពុក​ម្ដាយ​របស់​ព្រះអង្គ​ផ្ទាល់​) ថា ព្រះអង្គ​ពិត​ជាបាន​ប្រ​ពឹ​ត្ត​អំពើ​នោះ​ដូច​ការចោទប្រកាន់

​រប​ស់​យុវតី​រងគ្រោះ​មែន ប៉ុន្តែ​ព្រះអង្គ​មិន​ក្បត់​សន្យា​ស្នេហ៍​នោះទេ​។

លោក អាន បាន​លើកយក​សម្រង់​ព្រះ​ថេរ​ដីកា​របស់​ព្រះ​តេជគុណ យ៉ាន់ សានី ដែល​បាន​សារភាព​ចំពោះ​ព្រះ​អនុគុណ​ស្រុក​ស្វាយជ្រុំ​ទាំង ​២ ​គណៈ មន្ត្រី​សង្ឃ គណៈកម្មការ​អាចារ្យវត្ត​ពោធិ៍​ពិសី ពុទ្ធ​បរិ​ស័​ទ្ទ និង អាណាព្យា​បាល​​ទាំងសងខាង នា​ថ្ងៃទី​ ២៣ ខែតុលា​ឆ្នាំ ២០២១​ នោះ​ថា​៖ «​អាត្មា ពិត​ជាមាន​សម្ព័ន្ធ​ស្នេហា​លួចលាក់​ជាមួយ​ក្មេងស្រី​អាយុ​ ១៧ ​ឆ្មាំ​នោះ​ពិតប្រាកដ​មែន​។ អាត្មា​ក៏​សូម​ទទួលខុសត្រូវ​ចំពោះ​រឿងរ៉ាវ​ទាំងអស់នោះ និង​សូមជួយ​ធ្វើជា​សាក្សី​ឱ្យអាត្មា​ផង នៅ​ថ្ងៃទី​ ២៩ ខែ​វិច្ចិកា​ឆ្នាំ ​២០២១ ​ខាងមុខនេះ​អាត្មា នឹង​លា​សិក្ខាបទ ហើយ​ចូលខ្លួន​ទៅ​ផ្សំផ្គុំ​ជាមួយ​ញោមស្រី ជា​ប្ដី​ប្រពន្ធ​តាម​កិច្ចព្រមព្រៀង​របស់​អាណា​ព្យាបាល​ទាំងសងខាង​ដែល​បាន​ឯកភាពគ្នា នាពេល​កន្លងមកនេះ​»​។

លោក​បាន​បន្តថា ប៉ុន្តែ​ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃទី ​២៤ ខែតុលា ឆ្ នាំ​២០២១ ព្រះ​តេជគុណ យ៉ាន់ សានី បាន​សុំ​ឱ្យគណៈកម្មការ​អាចារ្យវត្ត និង ព្រះចៅអធិការ​វត្ត​ស្ដីទី និង សាច់ញាតិ​ទាំងសងខាង រៀបចំ​ពី​ធី​ផ្សឹក​ព្រះអង្គ មុនពេល​កំណត់​។ បន្ទាប់ពី​លាចាក​សិក្ខាបទ​រួច​ក៏​ធ្វើដំណើរ​ចេញពី​វត្ត មិនដឹងថា​ទៅ​នៅផ្ទះ​ខាង​ស្រី​តែម្ដង ឬ ក៏​ទៅផ្ទះ​ឳ​ពុក​ម្ដាយ​របស់​ព្រះអង្គ​នោះទេ​។

​ចំពោះ​ករណីនេះ លោក ស្រី សាវ​ង់ ប្រធាន​គណៈកម្មការ​អា​ចា​រ្យ​វត្ត បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា អតីត​ព្រះ​ភិក្ខុសង្ឃ យ៉ាន់ សានី ពិតជា​បាន​លាចាក​សិក្ខាបទ ក្លាយជា​ជន​សាមញ្ញ​ពិតមែន ហើយ​ពេលនេះ​គាត់​បាន​សុំ​ឱ្យ​អាណា​ព្យាបាល ទាំងសងខាង​គិតគូរ​ពី​ពេលវេលា​សមស្រប ដើម្បី​រៀបចំ​ផ្សំផ្គុំ​គាត់ និង​យុវតី ​១៧ ​ឆ្នាំ​នោះ​ជា​ប្ដី​ប្រពន្ធ​ទៅតាម​ច្បាប់​។

លោក សា​វង់​ បាន​បន្តថា ក្រុមគ្រួសារ​យុវតី​វ័យ ​១៧ ​ឆ្នាំ​នោះ មាន​លំនៅ​ក្នុងភូមិ​ឃ្លាំង ឃុំ​ពោធិ៍​រាជ ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង មាន​ច​ម្ងា​យប្រមាណ ជាង ​៥០ ​ម៉ែត្រ​ពីរ​បង​វត្ត​ពោធិ៍​ពិសី​៕