ក្រសួង​សុខាភិបាល​បាន​ប្រកាស​នៅ​ថ្ងៃទី ២៧ ខែតុលា នេះ​ថា មនុស្ស​ចំនួន ៧ នាក់​បន្ថែម​ទៀត បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ ១៩ ក្នុង​នោះ​មាន​អ្នក​ជំងឺ​ចំនួន ៦ នាក់ មិន​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ ឡើយ។

សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​បាន​បញ្ជាក់​ថា ក្រសួង​បាន​រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូវីដ ១៩ បន្ថែម​ទៀត​ចំនួន ១១១ (PCR) នាក់ និង​មាន​អ្នក​ជា​សះស្បើយ​ចំនួន ២៦៤ នាក់ ក្នុង​នោះ​មាន​ករណី​ឆ្លង​សហគមន៍ ១០០ នាក់ និង​អ្នក​ដំណើរ​ពី​បរទេស​ចំនួន ១១ នាក់។

គិត​ត្រឹម​ព្រឹក ថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០២១ កម្ពុជា​មាន​អ្នក​ឆ្លង​វីរុស​កូវីដ ១៩ សរុប​ចំនួន ១១៨ ១១១ នាក់ អ្នក​ជា​សះស្បើយ​សរុប​ចំនួន ១១៣ ៧៩១ នាក់ និង​អ្នក​ស្លាប់​មាន​រហូត​ដល់ ២ ៧៥៨ នាក់៕