ព្រៃវែងៈ​ នគរបាល​ស្រុក​ព្រះ​ស្តេច ​និងនគរ​បាល​ខេត្តខេត្ត​ព្រៃវែង​ នៅ​ថ្ងៃទី ៨​ វិច្ឆិកា​ កំពុង​ស្រាវ​ជ្រាវ​ករណី​រំលោភ​សម្លាប់​កុមារី​អាយុ​ ១២ ​ឆ្នាំ​ម្នា​ក់ នៅ​ឃុំ-​ស្រុក​ព្រះស្តេច​ខេត្ត​ព្រៃវែង បន្ទាប់​ពីអ្នក​ភូមិ​រកឃើញ​សា្លប់​កាល​ពីថ្ងៃទី​ ៧ ​វិច្ឆិកា​។

លោក ​សន សំអឿន ​នាយ​ប៉ុស្តិ៍​នគរ​បាល​ឃុំ​ព្រះស្តេច​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ ​នៅ​រសៀល​ថ្ងៃទី ៨ វិ​ច្ឆិកា​ថា ករណី​ឃាត​កម្ម​រំលោភ​សម្លាប់​ក្មេង​ស្រី​ឈ្មោះ​ផ.ន ​អាយុ ១២ ឆ្នាំ ​ពេលនេះសមត្ថ​កិច្ច​ខេត្ត​ព្រៃវែងរួមទាំង​នគរ​បាល​ស្រុក​ព្រះស្តេច​ កំពុង​បន្តស្រាវ​ជ្រាវ​ដើម្បី​កំណត់​អត្ត​សញ្ញាណ​ជន​ល្មើស​។

លោក​ថា៖ «នៅពេល​នេះ​កម្លាំង​សមត្ថ​កិច្ច​កំពុង​បើក​ការស៊ើប​អង្កេត​ហើយ។​ក្មេង​ស្រី​រងគ្រោះ​ពិតជា​រង​ការ​រំលោភ​សម្លាប់»​។

លោក ​សំ​អឿន បានរៀប​រាប់​ថា ​ក្មេងស្រី​រងគ្រោះ​រស់នៅ​ជា​មួយ​ម្តាយ​ជា​ស្ត្រី​មេ​ម៉ាយ​ក្នុង​ឃុំ​កើតហេតុ​ខាងលើ។ ដោយ​ឡែក​នៅ​ថ្ងៃទី ៦​ វិច្ឆិកា​ នៅក្នុង​ភូមិ​ដែលស្ថិត​ក្នុង​ឃុំ​ព្រះស្តេច ​ម្តាយ​ក្មេង​រង​គ្រោះ​បាន​ទៅ​ចូលរួម​ក្នុង​ពិធី​ជួបជុំ​ច្រៀង​ជា​មួយ​អ្នក​ជិតខា​ង។

ប៉ុន្តែ​គាត់​មិនបាន​ចាប់អារម្មណ៍​ទៅលើ​កូន​ទេ​ ហើយ​ពេល​ត្រឡប់​មកវិញ​ក៏​បាត់​កូននិង​នាំគ្នា​ដើររក។ លុះ​ដល់​ថ្ងៃទី ៧​ វិច្ឆិកា​ អ្នកភូមិ​បាន​នាំគ្នាជួយ​ដើររក ​ហើយ​ក៏​ប្រទះ​ឃើញ​ក្មេងរង​គ្រោះ​ស្លាប់​ក្នុង​ទឹក​នៅ​វាល​ស្រែ​ដែល​មាន​ចម្ងាយ​ពី​ផ្ទះ​របស់​ក្មេង​រ​ងគ្រោះ​ប្រហែល​ ៣០០ ​ម៉ែត្រ។

លោក​បន្ត​ទៀត​ថា ក្រោយពី​ប្រទះឃើ​ញ​សព​កូន​ ​ម្តាយ​ក្មេង​រង​គ្រោះ​បាន​រត់​មកប្តឹង​នគរ​បាល​ប៉ុស្តិ៍​រប​ស់លោក។ភ្លាមៗ​នោះ​លោក​បាន​រាយការណ៍​ទៅ​នគរ​បាល​ស្រុក​ព្រះ​ស្តេច​ហើយ​កម្លាំង​សមត្ថ​កិច្ច​ចម្រុះ​បាន​ចុះ​ដល់ទី​តាំង​ដែលកុមារី​ស្លាប់។

ទោះ​យ៉ាង​ណា ​លោក សន សំអឿន មិន​បាន​ប្រាប់​លម្អិត​ពី​បញ្ហា​នេះ​ទេ ​ប៉ុន្តែ​បើតាម​មន្ត្រីន​គរបាល​នៃ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ព្រះ​ស្តេច​មួ​យ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​នៅ​រសៀល​ថ្ងៃទី ៨​វិច្ឆិកា​ថា​ សព​កុមារី​រង​គ្រោះ​ត្រូវបាន​សមត្ថ​កិច្ច​ជំនាញ​បច្ចេក​ទេស​វិទ្យា​សាស្ត្រ​ខេត្ត និង​គ្រូពេ​ទ្យ​ខេត្ត​ព្រៃវែង​ ដែលចុះ​ដល់​កន្លែង​កើត​ហេតុ​​ពិនិត្យ​ឃើញ​ថា មាន​បាក់ឆ្អឹង​ក ដាច់​រលាត់​ស្បែក​កំភួនដៃ​ខាងស្តាំ​ ១ កន្លែង ដាច់​រលាត់​ស្បែក​លើ​ក្បាល​ជង្គង់​ឆ្វេង​ ១ ក​ន្លែង និង​មាន​ស្នាម​ដាច់​រយះ​ប្រដាប់​ភេទ​ផងដែរ​៕