ភ្នំពេញៈ ព្រះ​មហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចូលរួម​មហាសន្និបាត​អង្គការ​យូណេស្កូ ដែល​មាន​ការ​ចូលរួម​ពី​បណ្តា​ប្រមុខ​រដ្ឋ​ចំនួនជាង ២០​ប្រទេស នាទី​ក្រុងប៉ារីស សាធារណរដ្ឋ​បារាំង នៅ​ថ្ងៃទី​១៣ ខែ​វិច្ឆិកា​នេះ។

តាមរយៈហ្វេសប៊ុក Royal du Cambodge នៅ​ព្រឹក​នេះ​បាន​ឱ្យ​ដឹង​ថា ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង ព្រះ​បាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ជា​ទីគោរព​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់​បំផុត ស្តេច​សព្វ​ព្រះ​រាជហឫទ័យ​ថ្លែង​ព្រះរាជសុន្ទរកថា ក្នុង​មហាសន្និបាត​អង្គការ​យូណេស្កូ ដោយ​មាន​ការ​ចូលរួម​ពី​បណ្តា​ប្រមុខ​រដ្ឋ​ចំនួន​ជាង ២០​ប្រទេស នា​ទីក្រុង​ប៉ារីស សាធារណរដ្ឋ​បារាំង៕