បាត់ដំបងៈ សមត្ថកិច្ច​នគរបាល​ស្រុក​ភ្នំព្រឹក នៅ​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា​នេះ បាន​និង​កំពុង​ស្រាវជ្រាវ​ករណី​រក​ឃើញ​អាវុធ AK ជាច្រើន​ដើម នៅភូមិ​អូររំដួល ឃុំ​អូររំដួល ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង។

លោក ហេង បារាំង អធិការ​នគរបាល​ស្រុក ភ្នំព្រឹក ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា​ថា កម្លាំង​សមត្ថកិច្ច​កំពុង​ធ្វើ​ការស្រាវជ្រាវ​ជុំវិញ​ករណី​រក​ឃើញ​អាវុធ​នោះ ព័ត៌មាន​លម្អិត​យ៉ាង​ណា​មិន​ទាន់​អាច​បញ្ជាក់​ប្រាប់​បាន​ទេ។

លោក​ថ្លែង​ថា៖ «យើង​កំពុង​ស្រាវជ្រាវ​រឿង​ហ្នឹង អ៊ីចឹង មិន​ទាន់​អាច​បញ្ជេញ​ព័ត៌មាន​បាន​ទេ យើង​ត្រូវ​រក្សា​ការ​សម្ងាត់​សិន​ដើម្បី​ស្រាវជ្រាវ»។

លោក សុង សុភ័ក្ត្រ អភិបាល​ស្រុក ភ្នំព្រឹក បាន​ឱ្យ​អ្នក​សារព័ត៌មាន​ដឹង​ថា សមត្ថកិច្ច​បាន​រក​ឃើញ​កាំភ្លើង​វែង​ប្រភេទ​អាកាស្វ័យ AK ចំនួន៤០ដើម នៅ​ភូមិ​អូររំដួល ឃុំ​អូររំដួល ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង៕

សមត្ថកិច្ច​នគរបាល​ស្រុក​ភ្នំព្រឹក នៅ​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា​នេះ បាន​និង​កំពុង​ស្រាវជ្រាវ​ករណី​រក​ឃើញ​អាវុធ AK ជាច្រើន​ដើម នៅភូមិ​អូររំដួល ឃុំ​អូររំដួល ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង។ រូបថត ប៉ូលីស

វីដេអូ៖