មនុស្ស​ចំនួន ៥ នាក់​បន្ថែម​ទៀត បាន​ស្លាប់​បាត់បង់​ជីវិត​ដោយសារ​ជំងឺ​កូវីដ​១៩ ដោយ​ក្នុង​នោះ មាន​ ៣​នាក់​មិន​បាន​ចាក់​វ៉ាក់សាំង ខណៈរក​ឃើញ​អ្នក​ឆ្លង​ថ្មី ៦០​នាក់ និង​មាន​អ្នក​ជា​សះស្បើយ ៦៥ នាក់។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល នា​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ ២០២១នេះ។

ក្រសួងបានបញ្ជាក់ថា មនុស្ស​ចំនួន ៦០ (PCR) បាន​រក​ឃើញ​មាន​វិជ្ជមាន​វីរុស​កូវីដ​១៩ និង​មាន​អ្នក​ជា​សះស្បើយ ចំនួន ៦៥​នាក់។ ការ​រកឃើញ​មាន​វិជ្ជមាន​វីរុស​កូវីដ១៩​នេះ មាន​អ្នក​ដំណើរ​ពី​បរទេស ចំនួន ៧​នាក់។

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​ ២០២១ កម្ពុជា​មាន​អ្នក​កើត​កូវីដ១៩ សរុប​ចំនួន ១១៩ ៤៨១​នាក់ អ្នក​ជា​សះស្បើយ​សរុប​ចំនួន ១១៥ ៨៦២ នាក់ និង​អ្នក​ស្លាប់​បាន​កើន​ឡើង​រហូត​ដល់ ២ ៨៦១ នាក់៕