ភ្នំពេញៈ រដ្ឋ មន្រ្ដី ក្រសួង អប់រំ លោកហង់ជួន ណារ៉ុន នៅថ្ងៃទី១៧ វិច្ឆិកា បានដាក់ចេញ វិធានការ សុខភាព និង សុវត្ថិភាពដល់ អង្គ ភាព ក្រោមឱវាទ សម្រាប់ ការ ប្រឡង សញ្ញាបត្រ មធ្យម សិក្សា ទុតិយភូមិ (បាក់ឌុប) សម័យ ប្រឡង ថ្ងៃទី២៧ ខែធ្នូ ដើម្បី លើក កម្ពស់ ការ ថែទាំ សុខភាព និង សុវត្ថិភាព ក្នុង អំឡុង ពេល ប្រឡង ក្រោយដំណើ រការ ប្រឡងឌីប្លូម២ថ្ងៃ កន្លង ទៅ នេះ បានបញ្ចប់ ដោយលទ្ធផលអាចទទួលយកបានតាមការគ្រោងទុក។

តាម រយៈសេចក្ដីណែនាំ របស់ លោក ហង់ ជួន ណារ៉ុន បាន ណែនាំ ដល់ អង្គ ភាព ក្រោមឱវាទទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា មន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត ការិយាល័យអប់រំ យុវជន និង កីឡា នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ដែលត្រូវបានកំណត់ និង ជ្រើស រើសយកធ្វើជាមណ្ឌលប្រឡង។ ជា គណៈ មេប្រយោគ និងជាប្រធានមណ្ឌលប្រឡង ត្រូវអនុវត្តតាមគោលការណ៍ណែនាំប្រតិបត្តិ វិធានការ សុខភាព និង សុវត្ថិភាព សម្រាប់ ការ ប្រឡង ឆ្នាំនេះ។

លោកថ្លែង ថា ការ ដាក់ចេញ សេចក្ដីណែនាំនេះ ៖«ក្នុងគោលបំណងលើកកម្ពស់ការថែទាំសុខភាព និង សុវត្ថិ ភាព សម្រាប់ គណៈមេប្រយោគ គណៈកម្មការ នានា និងបេក្ខជន អំឡុង ពេល នៃដំណើរការ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៧ ធ្នូ ២០២១»។

គោលការណ៍ ណែនាំ ប្រតិបត្ដិ ស្ដីពី វិធានការ សុខភាព និង សុវត្ថិភាព សម្រាប់ ការ ប្រឡង បាក់ឌុបឆ្នាំ នោះ រួមមាន «ការបង្កើត យន្តការ» ដោយមាន អនុគណៈកម្មការទទួលបន្ទុកការងារសុខភាព។ ក្នុងនោះ គណៈមេប្រយោគទូទាំង ប្រទេស ត្រូវ ចាត់ តាំង អនុគណៈកម្មការ ទទួល បន្ទុក ការងារ សុខភាព ដែល មាន តួនាទី និង ភារកិច្ច ដូចជា តាមដាន និង វាយតម្លៃ លើស្ថានភាព ។ ការ រក្សា អនាម័យ និង សុវត្ថិភាពក្នុង ការ រៀបចំ មណ្ឌល សំណេរ មណ្ឌល កំណែ និង មណ្ឌល បូក ស្រង់ ពិន្ទុ ដោយ កុំ ព្យូទ័រ ជាដើម ។

ចំពោះ ក្រុម ការងារ ទទួល បន្ទុក សុខភាព ប្រចាំ រាជធានី ខេត្ដ គណៈមេប្រយោគ ទូទាំង ប្រទេស ប្រចាំ រាជធានី ខេត្ដ ត្រូវ ចាត់ តាំង ក្រុម ការងារ ទទួល បន្ទុក សុខភាព សម្រាប់ ដំណើរការ ប្រឡង នៅតាម រាជធានី ខេត្ដ ដោយមាន សមាសភាព ចូលរួម ពីតំណាង១រូប នៃគណៈមេប្រយោគ ទូទាំងប្រទេស ប្រចាំ រាជធានី ខេត្ដ។ គណៈអភិបាល រាជធានី ខេត្ដ ក្រុង ស្រុក ឬតំណាង មន្រ្ដី សុខាភិបាល និង អង្គភាព ពាក់ព័ន្ធ ។

គោលការណ៍ ណែនាំ ប្រតិបត្ដិ ស្ដីពី វិធានការ សុខភាព និង សុវត្ថិភាព ដោយមាន ក្រុមការងារ សុខភាព ប្រចាំ មណ្ឌល សំណេរ មណ្ឌល កំណែ និង មណ្ឌល ស្រង់ បូក ពិន្ទុដោយកុំ ព្យូទ័រផងដែរ ។

លោក រស់ សុវាចា អ្នកនាំពាក្យ ក្រសួងអប់រំ យុវជន និងកីឡា ប្រាប់ភ្នំពេញ ប៉ុស្ដិ៍ថា ជាទូទៅ ដំណើ រការ ប្រឡង ឌីប្លូម មាន រយៈ ពេលសរុបចំនួន ២ថ្ងៃ គឺថ្ងៃ១៥-១៦ វិច្ឆិកា ២០២១ បាន បញ្ចប់ ដោយ មាន លទ្ធ ផល អាច ទទួល យក បាន តាម ការ គ្រោងទុក។

លោក ថ្លែង ថា ៖«ដូចឆ្នាំកន្លងមកដែរ បេក្ខជនប្រឡងឌីប្លូមមួយចំនួនតូចអវត្តមានក្នុងអំឡុង ពេលប្រឡងនេះ ដោយ សារ មូល ហេតុបុគ្គល។ ការប្រឡងឌីប្លូមបានបន្តអនុវត្តគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និង លទ្ធ ផល ទទួល យក បានស្របនឹងវិធានការសុវត្ថិភាពសុខភាព។ កាលបរិច្ឆេទប្រកាសលទ្ធផលប្រឡងឌីប្លូមគឺ ២២ វិច្ឆិកា ២០២១»។

បើតាម លោក សុវាចា ក្រសួងអប់រំថ្លែងអំណរគុណចំពោះបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ បេក្ខជនប្រឡងឌីប្លូម មាតា បិតា និងគ្រប់ភាគីពាក់ព័ន្ធដែលបានចូលរួមរៀបចំ និងគាំទ្រដំណើរការប្រឡងឌីប្លូម ដោយ បាន អនុវត្ត ខ្ជាប់ ខ្ជួន នូវ នីតិ វិធី ប្រឡង និងវិធានការសុវត្ថិភាពសុខភាព។

លោកបញ្ជាក់ថា ចំពោះការ ប្រឡងឌីប្លូមឆ្នាំនេះ បេក្ខជនប្រឡង សរុបមាន ១៦២ ៥៨៩នាក់ ក្នុង នោះ នារី ៨៧ ៨៧១នាក់ ។ មណ្ឌលប្រឡងសរុប ទូទាំងប្រទេស មាន១ ៧២២ ហើយ ចំនួនបន្ទប់ប្រឡងមាន ៧ ៣២៧៕