កណ្តាលៈ មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​ខេត្តកណ្តាល ប្រកាស​ផ្អាក​ចរាចរ​រថយន្ត​ដឹកខ្សាច់ និង​រថយន្ត​ដឹកទំនិញ​ធុនធ្ងន់​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​ ២១ ​អា ចាប់ពី​ចំណុច គ.ម ០២+៧៧៥ ដល់​គ.ម ១៤+២៤៩ ក្រុង​តាខ្មៅ រយៈពេល ១១ ​ថ្ងៃ ចាប់ពី​ថ្ងៃទី​ ២០ ​ដល់​ថ្ងៃទី​ ៣០ ខែវិច្ឆិកា​។

មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​ខេត្តកណ្តាល​បញ្ជាក់​ក្នុង​សេចក្តី​ជូនដំណឹង​កាលពី​ថ្ងៃទី​ ១៧ ខែវិច្ឆិកា​ថា ការបិទ​ចរាចរ​នេះ គឺ​ដើម្បី​ជួយ​សម្រួល​ដល់​ការងារ​ចាក់​កៅស៊ូ​លើ​កំណាត់​ផ្លូវ លេខ​ ២១ ​អា​។

ចំពោះ​រថយន្ត​គ្រួសារ និង​រថយន្ត​ដឹកទំនិញ​ក្រោម​ ៥ ​តោន អាចធ្វើ​ចរាចរណ៍​បាន​ជា​ធម្មតា​។

មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​ខេត្តកណ្តាល​ស្នើ​ម្ចាស់​អាជីវកម្ម​ដេប៉ូ​ខ្សាច់​ស្ថាប័ន​ពាក់ព័ន្ធ​ និង​សាធារណជន​ចូលរួម​សហការ​ជាមួយ​មន្ទីរ​ ដើម្បីឱ្យ​ការងារ​ជួសជុល​ផ្លូវជាតិ​លេខ​ ២១ ​អា នេះ​សម្រេចបាន​ជោគជ័យ​តាម​ផែនការ​កំណត់​៕

វីដេអូ៖